តម្លៃផ្ទះនៅប្រទេសសិង្ហបុរីកើនឡើងជិត៤ភាគរយនៅក្នុងត្រីមាសទី៣

ដោយ: លាងហួរ

ប្រទេសសិង្ហបុរី:តម្លៃផ្ទះនៅក្នុងប្រទេសសិង្ហុបុរី បានកើនឡើងក្នុងល្បឿន៣,៨ភាគរយ នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២នេះ។

កំនើននេះត្រូវបានជំរុញដោយតម្លៃផ្ទះ សង់លើដីកម្មសិទ្ធិរដ្ឋនៅទូទាំងប្រទេសសិង្ហបុរី ដែលបានកើនឡើង៤,៤ភាគរយក្នុងត្រីមាសនេះ។

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន បានកើនឡើងដល់១៨៧,៨ក្នុងត្រីមាសទីពីរ។ នេះបើយោងតាមស្ថិតិអចលនទ្រព្យ ដែលចេញផ្សាយដោយ  អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង (URA) នៅ​ថ្ងៃ​សុក្រ ទី២៨ ខែតុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃនៃអចលនទ្រព្យ ដែលសង់លើដីកម្មសិទ្ធិរដ្ឋ បានកើនឡើង៤,៤ភាគរយ ពោលគឺកើនឡើងពី៣,៦ភាគរយ កាលពីត្រីមាសមុន។ ចំណែកតម្លៃផ្ទះសង់លើដីរដ្ឋ នៅក្នុងតំបន់កណ្តាលស្នូលកើនឡើង២,៣ភាគរយ បើធៀបនឹង១,៩ភាគរយនៅក្នុងត្រីមាសមុន។

ចំណែកតម្លៃផ្ទះសង់លើដីរដ្ឋ នៅក្រៅតំបន់កណ្តាលមានការកើនឡើងដ៏ខ្លាំងបំផុត ពោលគឺកើនឡើង៧,៥ភាគរយ នៅក្នុងត្រីមាសទី៣ ដែលកើនឡើងពី២,១ភាគរយនៅក្នុងត្រីមាសទី២។

លោកស្រី Christine Sun អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ និង​វិភាគ​របស់ ក្រុមហ៊ុនOrangeTee & Tieបានលើកឡើងថា យោងតាមចំណែកទីផ្សារ តម្លៃផ្ទះបានកើនឡើងច្រើនបំផុត នៅតាមតំបន់ជាយក្រុង ឬនៅក្រៅតំបន់កណ្តាល ហើយនេះគឺជាការកើនឡើងប្រចាំត្រីមាស ដ៏លឿនបំផុត ចាប់តាំងពីត្រីមាសទី៣នៃឆ្នាំ២០០៩។

តម្លៃផ្ទះដែលសង់លើដីកម្មសិទ្ធឯកជន បានកើនឡើង១,៦ភាគរយនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ ធៀបនឹងការកើនឡើង២,៩ភាគរយនៅក្នុងត្រីមាសមុន ហើយប្រតិបត្តិការលក់បន្ត(Resale) មានចំនួនប្រហែល៦០,៥ភាគរយ នៃប្រតិបត្តិការលក់សរុបនៅក្នុងត្រីមាសទី៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here