ប្រទេសជប៉ុនគ្រោងបញ្ចេញកញ្ចប់ជម្រុញសេដ្ឋកិច្ចដ៏ធំ ដើម្បីដោះស្រាយ វិបត្តិអតិផរណា

ដោយ: លាងហួរ

តូក្យូ: ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងប្រកាសពីកញ្ចប់ជំរុញសេដ្ឋកិច្ច ដែលអាចមានចំនួន២០០ពាន់លានដុល្លារអាមេរិក នៅថ្ងៃសុក្រម្សិលម៉ិញនេះ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃអតិផរណា និងការចុះថោករបស់ប្រាក់យ៉េន។

តម្លៃទំនិញនៅប្រទេសជប៉ុន កំពុងកើនឡើងក្នុងអត្រាខ្ពស់បំផុតក្នុងរយៈពេល៨ឆ្នាំ ទោះបីជាអតិផរណានៅក្នុងប្រទេសនេះ មានអត្រាទាបជាងនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀតក៏ដោយ។

តម្លៃប្រាក់យ៉េនក៏បានដាំក្បាលចុះជាង២០ភាគរយ ធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំនេះ ដែលជំរុញឱ្យអាជ្ញាធរ ចូលធ្វើអន្តរាគមន៍យ៉ាងហោចណាស់១ដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កត្តាជំរុញដ៏សំខាន់ នៃការធ្លាក់ថ្លៃយ៉ាងគំហុករបស់ប្រាក់យ៉េន គឺភាពផ្ទុយគ្នារវាងគោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុ ដ៏យូរអង្វែងរបស់ប្រទេសជប៉ុន និងការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក។

ធនាគារកណ្តាលជប៉ុនត្រូវបានគេរំពឹងថា នឹងរក្សាជំហរធូររលុងជ្រុលរបស់ខ្លួន នៅក្នុងការសម្រេចចិត្តស្តីពី គោលនយោបាយនៅថ្ងៃសុក្រ បើទោះបីជាមានសម្ពាធ ក្នុងការកែប្រែយុទ្ធសាស្រ្តរបស់ខ្លួន នៅពេលដែលប្រាក់​យ៉េនធ្លាក់ចុះក៏ដោយ។

លោក Yoshiki Shinke ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life បានប្រាប់ AFP ថា គេអាចយល់បានថា រដ្ឋាភិបាលកំពុងប្រកាសពីវិធានការជំរុញថ្មីនៅពេលនេះ ពីព្រោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ប្រឈមនឹងតម្រូវការធ្លាក់ចុះ ដោយសារការកើនឡើងតម្លៃទំនិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here