ចំណេះដឹង! តើ​គណៈកម្មាធិការ​គោល​នយោបាយ​រូបិយវត្ថុ​ត្រូវបាន​បង្កើតឡើង​ដើម្បី​អ្វី?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ ជា​គណៈកម្មាធិការ​គោល​នយោបាយ​កម្រិត​ខ្ពស់ របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​វាយតម្លៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធ្វើ​សេចក្តីសម្រេចចិត្ត​លើ​គោលនយោបាយ​រូបិយវត្ថុ ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​ថ្លៃ។

គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ ជួបប្រជុំ​ជាប្រចាំ​ត្រីមាស ពោលគឺ៤ដង​ក្នុង​មួយឆ្នាំ ។ មុន​កិច្ចប្រជុំ​ចាប់ផ្តើម ក្រុម​លេខាធិការដ្ឋាន រួមមាន​អ្នកសេដ្ឋកិច្ច និង​មន្ត្រី​បុគ្គលិក​ផ្សេងទៀត ពី​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ និង​នាយកដ្ឋាន​ស្ថិតិ នឹង​រៀបចំ​របាយការណ៍​វិភាគ​លំអិត សម្រាប់​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​របាយការណ៍​នេះ គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ នឹង​ពិភាក្សា និង​វាយតម្លៃ​ទិដ្ឋភាព​ផ្សេងគ្នា​នៃ​សេដ្ឋកិច្ច ដោយ​ផ្តោតលើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុគន្លឹះៗ គិត​ចាប់ពី​កិច្ចប្រជុំ​ចុងក្រោយ ។

គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ នឹង​ប្រមូលផ្តុំ​ការវិភាគ​នេះ គួបផ្សំ​នឹង​ការវិនិច្ឆ័យ និង​ការព្យាករណ៍​ពីអ្វី ដែល​នឹង​អាច​កើតមាន​ក្នុង​សេដ្ឋកិច្ច និង​ថ្លៃ​ក្នុងអំឡុង​ពេលខាងមុខ រួច​ធ្វើការ​សម្រេចចិត្ត​លើ​ជម្រើស គោលនយោបាយ​រូបិយវត្ថុ ដើម្បី​ធានា​ស្ថិរភាព​ថ្លៃ​រយៈពេល​វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here