ត្រឹមរយៈពេលជិត១០ខែ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូល បានលើសផែនការ

ដោយៈ សុផារី

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានចំនួន ប្រមាណ២.៩៣០លានដុល្លារអាមេរិក សម្រេចបាន១០៤ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ ក្នុងរយៈពេលដើមឆ្នាំ មកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

នេះបើយោងតាមប្រកាសព័ត៌មានស្តីពី វេទិកាពន្ធដារសភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០២២ ដែលសហការរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពខាងលើបានបង្ហាញឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន គឺសរុបមកជិត១០ឆ្នាំ អតិរេកក្នុងការប្រមូលចំណូលពន្ធ គឺមិនមែនមកពីការបន្ថែមបន្ទុកពន្ធ ទៅលើអ្នកជាប់ពន្ធនោះឡើយ ពោលគឺបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការអនុវត្តកំណែទម្រង់ និងទំនើបកម្មពន្ធដារ ដោយមានអភិបាលកិច្ចល្អ គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ បង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការបង់ពន្ធ ប៉ុន្ដែពិបាកក្នុងការគេចវេសពន្ធ។

តាមប្រកាសព័ត៌មាន បានបញ្ជាក់ថា ទោះបីក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ កំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ព្រមទាំងវិធានការបុរេសកម្មនានាបានជំរុញ និងធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តកំណែទម្រង់ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ គ្រោងនឹងកើនឡើង ធៀបនឹងឆ្នាំ២០២២ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here