ពិព័រណ៌ការងារ និងផលិតភាពជាតិទាំងអស់នឹងចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះហើយ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២នេះ នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ ជាមួយនិងឱកាសការងារចំនួនប្រមាណ២ម៉ឺនកន្លែង នៅអគារមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

ពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ គឺជាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ដោយប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ១៥០ ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។ ក្នុងនោះវិស័យនាំមុខគេរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច,  ម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យ សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះវិស័យនាំមុខគេរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច,  ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល។ បន្ថែមលើនេះ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ នឹងមានរៀបចំសិក្ខាសាលាលើកកម្ពស់ផលិតភាពក្រោមប្រធានបទស្តីពី “ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព” ផងដែរ។

ពិព័រណ៍ការងារថ្នាក់ជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ធំ និងមានលក្ខណៈប្រមូលផ្តុំ ដែលត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃ សំដៅពង្រីកការផ្សព្វផ្សាយ បង្កើនការយល់ដឹង និងការត្រៀមខ្លួនចូលទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេស ព្រឹត្តិការណ៍ឆ្នាំ២០២២ នេះត្រូវបានរៀបចំឡើងដោយជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩បានធូរស្រាល។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រំពឹងថា ពិព័រណ៍ការងារនិងផលិតភាពជាតិនេះ អាចចូលរួមចំណែកដោះស្រាយ ភាពគ្មានការងារធ្វើ និងការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ តាមរយៈវិធានការដូចជា៖ ប្រមូលផ្តុំ និងផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្ម ជាសាធារណៈយ៉ាងទូលំទូលាយ សំដៅបំពេញកង្វះខាត នៃការបញ្ជ្រាបឱកាសការងារ  ល្អៗ និងព័ត៌មានទីផ្សារការងារ ដល់កម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងបទពិសោធន៍ដែលនិយោជកត្រូវការជ្រើសរើស ផ្ដល់ការប្រឹក្សាយោបល់អាជីព ការងារ និងជំនាញ ដែលទីផ្សារកំពុងត្រូវការ ដោយជួបផ្ទាល់រវាងនិយោជក គ្រឹះស្ថានសិក្សា និងកម្លាំងពលកម្មគ្រប់ប្រភេទ នៅនឹងកន្លែងពិព័រណ៍តែម្ដង និងបង្កើនទំនាក់ទំនង និងភាពជាដៃគូក្នុងចំណោមនិយោជក និងស្ថាប័នពាក់ព័ន្ធសំដៅលើកកម្ពស់ដំណើរការទីផ្សារការងារ និងសកម្មភាពធុរកិច្ចឱ្យមានតុល្យភាព និងនិរន្តរភាពកាន់តែប្រសើរជាដើម៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here