ប្រទេសវៀតណាមកំណត់គោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ: លាងហួរ

ហាណូយ: យោងតាមផែនការមេជាតិបានឱ្យដឹងថា ប្រទេសវៀតណាម​ គ្រោងកំណត់​គោលដៅ​ក្លាយជា​ប្រទេស​កំពុង​អភិវឌ្ឍ​ ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ដោយប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់​មនុស្ស​ម្នាក់​ៗរហូតដល់៧៥០០ដុល្លារត្រឹមឆ្នាំ២០៣០។

រដ្ឋាភិបាលវៀតណាម គ្រោងធ្វើឱ្យវិស័យសេវាកម្មចូលរួមចំណែកដល់៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហើយវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចូលរួមដល់ផលិតផលក្នុងស្រុកសរុប ត្រឹមតែ១០ភាគរយក្នុងឆ្នាំដដែល។ នេះបើតាមសារព័ត៌មានក្នុងស្រុកវៀតណាម បានដកស្រង់ឯកសារដែលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនGDPជាមធ្យម៧ភាគរយ ក្នុងឆ្នាំ២០២១ដល់២០៣០។ នេះបើយោងតាមផែនការមេជាតិ ដែលត្រូវបានចុះហត្ថលេខា ដោយឧបនាយករដ្ឋមន្ត្រី លោកLe Van Thanh នៅដើមសប្តាហ៍នេះ។

ក្រោមផែនការដែលនឹងត្រូវដាក់ជូនរដ្ឋសភា ដើម្បីអនុម័តនោះ ប្រទេ​សវៀតណាម បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការឈានទៅដល់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

យោងតាមទិន្នន័យពីធនាគារពិភពលោក បានឱ្យដឹងថា ប្រាក់ចំណូ​លប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗ ក្នុងប្រទេសវៀតណាមបានកើនឡើងពី៩៥ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩០ ដល់៣.៦៩៤ដុល្លារក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here