អាល្លឺម៉ង់គាំទ្រឱ្យក្រុមហ៊ុនចិន ដេញថ្លៃទិញយកកំពង់ផែដ៏ធំរបស់ខ្លួន ទោះមានការព្រមានអំពីហានិភ័យសន្តិសុខជាតិ

ដោយៈ សុខុម

ហុងកុង: រដ្ឋាភិបាលអាល្លឺម៉ង់ បានគាំទ្រកិច្ចព្រមព្រៀងដ៏ចម្រូង​ចម្រាសមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រ ខ្នាតយក្ស​របស់រដ្ឋចិនCosco ចូលរួមដេញថ្លៃ​ទិញ​យកភាគហ៊ុន កំពង់ផែសមុទ្រដ៏មមាញឹ​កបំផុតមួយរបស់ខ្លួន ទោះជាក្រសួងជាច្រើន ព្រមានថាវាបង្កហានិភ័យដល់សន្តិសុខជាតិយ៉ាងណាក្ដី។

គណៈរដ្ឋមន្ត្រីរបស់អធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃពុធ ទី២៦ ខែតុលា បានផ្ដល់​ភ្លើងខៀវឱ្យសម្រុះសម្រួល ធ្វើ​ឱ្យ​យ៉ាងណាអនុញ្ញា​តឱ្យក្រុមហ៊ុនCosco ​បាន​ចូលរួម​ដេញ​ថ្លៃទិញយកភាគហ៊ុន “ក្រោម២៥%​” នៃកំពង់ផែកុងតឺន័រ Container Terminal Tollerort (CTT) ដែល​កាន់​កាប់​ដោយក្រុមហ៊ុន Hamburger Hafen und Logistik AG (HHLA)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជា​យ៉ាងណា ក្រុមហ៊ុនយក្សចិន មួយនេះ​មានមហិច្ឆតាចង់ទិញយក​ភាគ​ហ៊ុនឱ្យ​បាន៣៥% ដើម្បីឱ្យខ្លួន​មាន​សិទ្ធិបោះឆ្នោត​សម្រេចនៅ​កំពង់ផែ​នេះ ប៉ុន្តែ​គណៈរដ្ឋមន្ត្រី​អាល្លឺម៉ង់ មិនព្រមចុះ​កិច្ចព្រមព្រៀងអនុញ្ញាត។

ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ និយាយ​ថា កាន់​កាប់ភាគ​ហ៊ុនត្រឹមក្រោម២៥%នេះ ក្រុមហ៊ុនCosco នឹងមិនមានសិទ្ធិបោះឆ្នោត សម្រេច​នៅ​កំពង់ផែនេះឡើយ។

កំពង់ផែដ៏ធំមួយនេះ បានបង្ករភាពចម្រូងចម្រាសយ៉ាងខ្លាំង​ នៅក្នុងប្រទេសអាល្លឺម៉ង់ និង​បាន​បង្ហាញពីការខ្វែងគំនិតគ្នា យ៉ាងខ្លាំងជុំវិញគោលនយោបាយចិន ក្នុង​រដ្ឋាភិបាលចម្រុះត្រីភាគីរបស់អាល្លឺម៉ង់ ​ដែលបានឡើងកាន់អំណាចកាលពីឆ្នាំមុន៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here