លោកElon Musk គ្រោងសម្រេចកិច្ចព្រមព្រៀងទិញTwitterនៅ ថ្ងៃសុក្រសប្តាហ៍នេះ

ដោយ: លាងហួរ

វ៉ាស៊ីនតោន: លោកElon Musk បានជូនដំណឹងដល់បណ្តាសហវិនិយោគិនថា លោកគ្រោងនឹងសម្រេចកិច្ចសន្យាទិញTwitterនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយក្រុមសហវិនិយោគិន បានប្តេជ្ញាផ្តល់មូលនិធិ៤៤ពាន់លានដុល្លារ។

ក្រុមវិនិយោគិនដែលចូលហ៊ុន រួមមាន Sequoia Capital, Binance, Qatar Investment Authority និងអ្នកផ្សេងទៀតបានទទួលឯកសារចាំបាច់ស្តីពី ការប្តេជ្ញាចិត្តផ្តល់ហិរញ្ញប្បទាន ពីមេធាវីរបស់លោកMusk ។

ធនាគារដែលប្តេជ្ញាផ្តល់មូលនិធិ ក្នុងការទិញTwitter របស់លោក Musk បានចងក្រងកិច្ចព្រមព្រៀងហិរញ្ញប្បទាន បំណុលរួចរាល់ហើយ និងកំពុងស្ថិត ក្នុងដំណើរការចុះហត្ថលេខាលើឯកសារចាំបាច់នានា។ នេះបើយោងតាមរបាយការណ៍របស់សារពត៌មានBloomberg។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Musk បានសន្យាថា លោកនឹងបំពេញកិច្ចសន្យាតាមការហៅទូរស័ព្ទតាមវីដេអូ នៅថ្ងៃចន្ទជាមួយនឹងធនាគារិក ដែលកំពុងជួយផ្តល់មូលនិធិដល់កិច្ចព្រមព្រៀងនេះ។

ថ្នាក់ដឹកនាំក្រុមហ៊ុនTwitter បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

ចំណែកមេធាវីរបស់ លោក Muskមិនអាចទាក់ទងបានភ្លាមៗសម្រាប់ការធ្វើអត្ថាធិប្បាយបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here