រដ្ឋាភិបាលទទួលចំណូលជិត៤០០០លានដុល្លារក្នុងរយៈពេលជិត១០ខែ

 ដោយៈ វឌ្ឍនៈ

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ឋដា បានប្រមូលចំណូលបាន៣៩៣០លានដុល្លារអាមេរិក ក្នុងរយៈពេលជិត១០ខែនៃឆ្នាំនេះ។

ក្នុងរយៈពេល៩ខែ២៥ថ្ងៃនៃឆ្នាំ២០២២នេះ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទមានប្រមាណ២.៩៣០លានដុល្លារអាមេរិក គឺសម្រេចបាន១០៤ភាគរយ នៃការផែនការប្រចាំឆ្នាំ ២០២២នេះទៅហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយ​កដ្ឋានពន្ធដារនៅល្ងាចថ្ងៃទី២៦តុលា ២០២២ ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដា លោកគង់ វិបុល បានមានប្រសាសន៍ថា ភាពជោគជ័យនៃការប្រមូលចំណូលពន្ធជាបន្តបន្ទាប់ គឺបណ្ដាលមកពីការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយឆន្ទៈ មោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់ ជាពិសេសក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានភាពកូវីដ១៩ បានជោគជ័យ និងអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកុវីដ១៩ កំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ព្រមទាំងវិធានការបុរេសកម្មនានា បានជំរុញនិងធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ”។ លោកបន្តថា “អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តកំណែទម្រង់ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ គ្រោងនឹងកើនឡើងធៀបនឹងឆ្នាំ២០២២ ខណៈនៅមានការផ្ដល់ផ្ដល់ជូននូវការលើកទឹកចិត្ត ផ្នែកពន្ធដារសម្រាប់វិស័យមួយចំនួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here