កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវទឹកផ្តល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជានិងវៀតណាម

ដោយ: លាងហួរ

ភ្នំពេញ: កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសវៀតណាម និងកម្ពុជា ដែលបានចូលជាធរមានក្នុងឆ្នាំ២០១១ បានជួយសម្រួលដល់ការឆ្លងកាត់នាវាជិត៧៨.០០០គ្រឿង និងនាវិកជាង៤០៦.០០០នាក់។

យោងតាមរដ្ឋបាលផ្លូវទឹកវៀតណាមបានឲ្យដឹងថា ទំនិញប្រមាណ២០លានតោន និងអ្នកដំណើរចំនួន១,៣លាននាក់ ត្រូវបានដឹកជញ្ជូននិងធ្វើដំណើរតាមផ្លូវទឹកវៀតណាម-កម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្នុងប្រទេសនីមួយៗ និងមិត្តភាពទ្វេរភាគី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកបានបង្កើតការងារ និងនាំយកថវិកាប្រមាណ៦០លានដុល្លារអាមេរិកដល់អាជីវកម្ម ដែលដំណើរការលើផ្លូវទឹកទាំងនោះក្នុងមួយឆ្នាំៗ។

គិតត្រឹមខែតុលា សហគ្រាស អង្គការ និងបុគ្គលជាច្រើនបានធ្វើប្រតិបត្តិការតាមផ្លូវទឹករវាងប្រទេសវៀតណាម និងកម្ពុជា រួមទាំងក្រុមហ៊ុនធំៗដែលមានការិយាល័យតំណាងនៅក្នុងប្រទេសកម្ពុជាផងដែរដូចជា SNP Gemadept GLS និង Tan Cang Cypress។

ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនេះ ក្រុមមួយត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការលំបាកដែលបានរាយការណ៍ដោយអង្គការ បុគ្គល និងអាជីវកម្ម ហើយក្រុម​នេះ​ក៏​បាន​លើក​ឡើង​នូវ​សំណើ​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន ​តាម​ដង​ទន្លេ​មេគង្គផងដែរ។

សមាគមភស្តុភារវៀតណាម បាននិយាយថា ភ្នាក់ងារគ្រប់គ្រងរដ្ឋបានចាត់វិធានការដើម្បីបង្កភាពងាយស្រួលដល់ការដឹកជញ្ជូន តាមផ្លូវទឹករវាងប្រទេសទាំងពីរ។

សមាគមនេះបានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យមើលបទប្បញ្ញត្តិ ស្តីពីការត្រួតពិនិត្យទំនិញ និងតភ្ជាប់ផ្លូវឆ្នេរសមុទ្ររវាង Cai Mep-Thi Vai របស់ប្រទេសវៀតណាម និងខេត្តព្រះសីហនុ របស់កម្ពុជា និងដាក់បញ្ចូលផ្លូវ Cua Tieu-Cai Mep-Thai Vai ទៅក្នុងបញ្ជីផ្លូវទឹក ដែលមានចែងក្នុងកិច្ចព្រមព្រៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here