ប្រទេសចិនគ្រោងបង្កើនទំហំនៃការវិនិយោគលើវិស័យហេដ្ឋារចនា សម្ព័ន្ធនៅតាមជនបទ

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិនគ្រោងពន្លឿនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដើម្បីកែលម្អសមត្ថភាពរបស់ខ្លួន ក្នុងការធានាការផ្គត់ផ្គង់ស្បៀងអាហារ។ នេះបើយោងតាមផែនការ ដែលបានចេញផ្សាយដោយក្រសួងកសិកម្មនៅថ្ងៃអង្គារនេះ។

ផែនការនេះគាំទ្រដោយក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលចំនួន៨ហើយផែនការនេះ បានដាក់ចេញស្របពេលមានការថយចុះ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលបណ្តាលមកពីការទប់ស្កាត់ជំងឺកូវីដ និងការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំងបានដាក់ចេញនូវវិធានការណ៍ មួយចំនួនរួចទៅហើយ ដើម្បីជំរុញនិងស្តារសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែវិធានការបន្តទប់ស្កាត់ជំងឺកូវីដ១៩​ កំពុងរារាំងដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមជនបទ នឹងកំណត់គោលដៅជួសជុលប្រព័ន្ធធារាសាស្រ្ត ការពង្រឹងអាងស្តុកទឹក ការសាងសង់ផ្ទះកញ្ចក់ទំនើប និងជលផល ព្រមទាំងកន្លែងស្តុកទុកត្រជាក់ផងដែរ។

ចំណែកផែនការសាងសង់ ត្រូវបានជំរុញឱ្យចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយរដ្ឋបាលក្នុងតំបន់បានលើកទឹកចិត្ត និងគាំទ្រគម្រោងនេះ។

ការពង្រឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទគឺជាកិច្ចការសំខាន់ សម្រាប់ពង្រីកការវិនិយោគ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពទីផ្សារសេដ្ឋកិច្ចទាំងមូលនៃប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here