ប្រទេសជប៉ុន​គ្រោងបញ្ចេញទុន១៧៤ពាន់​លាន​ដុល្លារដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អតិផរណា

ដោយ: លាងហួរ

តូក្យូ: ប្រទេសជប៉ុនគ្រោងបញ្ចេញកញ្ចប់សេដ្ឋកិច្ចថ្មីមួយ ក្នុងទំហំទឹកប្រាក់ចំនួន១៧៤ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាជនដែលជួបបញ្ហាអតិផរណា។ នេះបើយោងតាមសមាជិកសភាជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យសេរីដែលជាបក្សកាន់អំណាចសព្វថ្ងៃ។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានណែនាំដល់ក្រុមមន្ត្រីឱ្យបង្កើតនូវកញ្ចប់ថ្មីមួយ ដើម្បីបន្ធូរបន្ថយតម្លៃផ្ទះដែលកំពុងកើនឡើងខ្ពស់ ជំរុញកំណើនប្រាក់ឈ្នួល និងស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។

អគ្គលេខាធិការគណបក្ស LDP លោក Toshimitsu Motegi បានថ្លែងប្រាប់ក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយសារពត៌មាន Kyodo News ថាកញ្ចប់ថវិកាថ្មីនឹងមានទំហំធំជាងមុន១ខ្ទង់ ខណៈដែលកញ្ចប់ជំនួយសង្គ្រោះអតិផរណារបស់រដ្ឋាភិបាល ក្នុងខែកញ្ញាមានតម្លៃ២,៦ពាន់ពាន់លានយ៉េន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធានាឱ្យបាននូវមូលនិធិគ្រប់គ្រាន់ គឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសជប៉ុនខណៈប្រទេសនេះ ជំពាក់បំណុលគេយ៉ាងខ្លាំង ដែលបំណុលនេះធំជាងទំហំសេដ្ឋកិច្ច២ដង។

អតិផរណាអ្នកប្រើប្រាស់ស្នូលរបស់ប្រទេសជប៉ុន បានកើនឡើង៣ភាគរយនៅក្នុងខែកញ្ញា ដែលនេះជាការកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ១៩៩១ ដោយមិនរាប់បញ្ចូលឥទ្ធិពលនៃការដំឡើងពន្ធលើការលក់។

ចំណែកការហក់ឡើងនៃអតិផរណានាពេលថ្មីៗនេះ ភាគច្រើនត្រូវបានគេសន្មតថាបណ្តាលមកពីតម្លៃថាមពលខ្ពស់ និងតម្លៃវត្ថុធាតុដើមផ្សេងទៀត គួបផ្សំជាមួយការធ្លាក់ចុះយ៉ាងខ្លាំងរបស់ប្រាក់យ៉េន៕

LEAVE A REPLY

Please enter your comment!
Please enter your name here