លំនៅដ្ឋាននៅទីក្រុងសេអ៊ូលនៅតែមានតម្លៃថ្លៃខ្ពស់ទោះជាភាគរយ ធ្លាក់ចុះបន្តិចក្តី

ដោយ: លាងហួរ

សេអ៊ូល: រដ្ឋមន្ត្រីក្រសួងដែនដីបានមានប្រសាសន៍ថា នាពេលថ្មីៗនេះតម្លៃផ្ទះ មិនបានដាំក្បាលចុះខ្លាំងនោះទេ ដោយធ្លាក់ចុះប្រហែល៦ភាគរយក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងការកើនឡើងជាង៥០ភាគរយ នៃតម្លៃផ្ទះក្នុងរយៈពេលប៉ុន្មានឆ្នាំមុន។

ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ គឺជាផលវិបាកនៃការប្រែប្រួលនៅក្នុងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចជា ការដំឡើងអត្រាការប្រាក់ ។ នេះបើយោងតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោក Won Hee-ryong។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា តម្លៃផ្ទះបានកើនឡើងប្រហែល៥០ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមទស្សនៈរបស់លោកយល់ថា តួលេខនេះធ្លាក់ចុះប្រហែល៦ភាគរយ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មិនមែនជាការបង្ហាញពីភាពចលាចលនៃទីផ្សារនោះទេ។

លោក​បាន​បន្ត​ថា​ អ្នក​លក់​ផ្ទះ​នៅ​តែ​ទាមទារ​តម្លៃ​ខ្ពស់​ពេក ធៀបគោ​លការណ៍ទីផ្សារ ដែលតម្លៃត្រូវបានកំណត់ដោយការផ្គត់ផ្គង់ និងតម្រូវការនៅតែមិនដំណើរការប្រក្រតី។

យោងតាមទិន្នន័យដែលដកស្រង់ ដោយសមាជិកសភាមកពីក្រុមប្រឹក្សាអចលនទ្រព្យកូរ៉េ បានបង្ហាញថា សន្ទស្សន៍តម្លៃប្រតិបត្តិការអាផាត

ម៉ិនក្នុងទីក្រុងសេអ៊ូល បានធ្លាក់ចុះ៦,៦៣ភាគរយ ពីខែមករា ដល់ខែសីហា ដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែលរដ្ឋាភិបាលបានចាប់ផ្តើមចងក្រងទិន្នន័យពាក់ព័ន្ធ។

ទន្ទឹមនឹងនេះដែរ អតិថិជនភាគច្រើនចាត់ទុកថា តម្លៃលំនៅដ្ឋាននៅតែកើនឡើង ដូចដែលបានបង្ហាញដោយការស្ទង់មតិ លើមនុស្សចំនួន១.០៣២នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here