ធនាគារកណ្តាលចិនកែសម្រួលច្បាប់អនុញ្ញាតឱ្យក្រុមហ៊ុននានាខ្ចីប្រាក់ពីបរទេសកាន់តែច្រើន

ដោយ: លាងហួរ

ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិន បានកែសម្រួលច្បាប់ដើម្បីអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុននានា ខ្ចីប្រាក់ពីបរទេសកាន់តែច្រើន ដោយអនុញ្ញាត ឱ្យមានលំហូរមូលធនបរទេសកាន់តែច្រើន នៅពេលដែលរូបិយប័ណ្ណយ័នកំពុងធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារកណ្តាលចិន (PBOC) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ធនាគារកណ្តាលចិន (PBOC) បានដំឡើងអ្វីដែលគេហៅថា ប៉ារ៉ាម៉ែត្រម៉ាក្រូ-ព្រូដិនសលសម្រាប់ក្រុមហ៊ុន និងធនាគារនានាក្នុងការផ្តល់ហិរញ្ញប្បទានឆ្លងព្រំដែន ដើម្បីបង្កើនប្រភពមូលនិធិរបស់ពួកគេ ហើយការបង្កើនប៉ារ៉ាម៉ែត្រនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុននានាខ្ចីប្រាក់កាន់តែច្រើនពីទីផ្សារក្រៅប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសនេះ បានកើតឡើងភ្លាមៗមុនពេល PBOC កំណត់អត្រាយោងប្រចាំថ្ងៃ សម្រាប់ប្រាក់យ័ននៅកម្រិតខ្សោយបំផុត ចាប់តាំងពីឆ្នាំ២០០៨ ខណៈប្រាក់យ័នបានធ្លាក់ចុះ១៣ភាគរយ ធៀបនឹងប្រាក់ដុល្លាររហូតមកដល់ពេលនេះ ហើយនឹងអាចធ្លាក់ចុះ ក្នុងអត្រាប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៩៤មក៕

LEAVE A REPLY

Please enter your comment!
Please enter your name here