ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ការវិនិយោគនៅផ្សារហ៊ុន បានក្លាយជាជម្រើសប្រសើរមួយទៀត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។
តើការវិនិយោគផ្សារហ៊ុនមានអត្ថប្រយោជន៍យ៉ាងដូចម្តេច? យោងតាមគេហទំព័រផ្សារហ៊ុនបានឲ្យដឹងថា ការវិនិយោគផ្សារហ៊ុនទទួលបានផលប្រយោជន៍មួយចំនួនដូចជា ទី១ លំហូរសាច់ប្រាក់ងាយស្រួល (លក់និងទិញភ្លាមៗ) ទី២ ចំណាយប្រតិបត្តិការទាបបំផុត ទី៣ សេរីភាពក្នុងការធ្វើការនៅគ្រប់ទីកន្លែង។
ទី៤ មានភាពងាយស្រួលក្នុងការតាមដាន និងទី៥ មានលទ្ធភាពបង្កើនចំនូលខ្ពស់ជាមួយនឹងហានិភ័យទាប។
ឯកសារដដែលបានឲ្យដឹងទៀតថា ភាពជាម្ចាស់នៃទ្រព្យកម្មសិទ្ធិ នឹងផ្តល់សិទ្ធិដល់ភាគហ៊ុនិក នូវចំណែកនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន តាមរយៈភាគលាភ។ ភាគហ៊ុនិកគឺជាម្ចាស់នៃអាជីវកម្ម ព្រមទាំងចូលរួមទទួល នូវការចែករំលែកភាពជោគជ័យ ឬបរាជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន៕