ប្រទេសចិននឹងដំឡើងថ្លៃប្រេងសាំងនិងមាស៊ូតចាប់ពីដើមសប្តាហ៍ក្រោយ

ដោយ: លាងហួរ

ប៉េកាំង: អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិននឹងដំឡើងថ្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតចាប់ពីថ្ងៃអង្គារ ដោយផ្អែកលើការប្រែប្រួលថ្មីៗ នៃតម្លៃប្រេងអន្តរជាតិ។

តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតនឹងកើនឡើង១៨៥យ័ន(ប្រហែល២៥,៩៧ដុល្លារអាមេរិក) និង១៧៥យ័នក្នុងមួយតោនរៀងៗគ្នា។ នេះបើយោងតាមគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្រោមយន្តការកំណត់តម្លៃបច្ចុប្បន្ន ប្រសិនបើតម្លៃប្រេងឆៅអន្តរជាតិ ប្រែប្រួលលើសពី៥០យ័នក្នុងមួយតោន ហើយនៅតែស្ថិតក្នុងកម្រិតនោះសម្រាប់រយៈពេល១០ថ្ងៃធ្វើការ នោះតម្លៃនៃផលិតផលប្រេងចម្រាញ់ដូចជាប្រេងសាំង និងប្រេងម៉ាស៊ូតនៅក្នុងប្រទេសចិន នឹងត្រូវកែតម្រូវទៅតាមនោះ។

NDRC បានបញ្ជាក់ថា ក្រុមហ៊ុនប្រេងធំជាងគេចំនួនបីរបស់ប្រទេសចិនគឺសាជីវកម្មប្រេងជាតិចិន សាជីវកម្មប្រេងគីមីចិន និងសាជីវកម្មប្រេងឈូងសមុទ្រចិន រួមជាមួយក្រុមហ៊ុនកែច្នៃប្រេងផ្សេងទៀត គួរតែរក្សាផលិត​កម្មប្រេង និងសម្រួលការដឹកជញ្ជូន ដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here