“សហគ្រិនសម័យទំនើប”ក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍ នៅឆ្នាំនេះ

  ដោយៈ គង់ ម៉ាលីនណា

       សៀមរាបៈ សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំប្រារព្ធធ្វើនូវទិវាសហគ្រិនស្ត្រី ស្ដីពីប្រធានបទ “សហគ្រិនសម័យទំនើប”។

​កម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់វាគ្មិនទាំង ៥រូប គឺ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប អ្មកឧកញ៉ា ហ៊ុយ ភៀវ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងឧត្តរមានជ័យ លោកជំទាវ ម៉ម ដាត្ថាលីណែត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងអ្នកនាង ហ៊ាង អូមួយ អគ្គនាយិកា ក្រុមហ៊ុនបច្ចេកវិទ្យា ខេមសូលូសិន និងជាប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជប៉ុនថាក់គ្លូបល ព្រមទាំងសមាជិកជាច្រើននាក់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប ធ្វើការគាំទ្រដើម្បីធ្វើការចែករំលែកនូវចំណេះដឹងជាច្រើន ដែលទាក់ទងទៅនឹងវិស័យសហគ្រិនក្នុងបរិបទសម័យទំនើប ដែលកំពុងលេចធ្លោនូវពាសពេញផ្ទៃប្រទេស។ នេះគឺជាកម្មវិធីលើកដំបូង នៅក្នុងសមាគមរបស់សហគ្រិនស្ត្រីវ័យក្មេង ដែលបានអនុញាតឱ្យលោកចូលរួម ក្នុងការផ្តល់ជាមតិនិងបទពិសោធន៍នៃគន្គឹះខ្លះៗទៅដល់សមាជិក សមាជិកា និងមិនមែនជាសមាជិក សមាជិកា ដែលបានចូលរួម ក្នុងការប្រកួតបង្ហាញនូវសមត្ថភាព និងស្នាដៃអស្ចារ្យរបស់ខ្លួន ដើម្បីដណ្ដើមយកពានរង្វាន់នៅក្នុងកម្មវិធីនេះ ជាការលើកកម្ពស់ដល់សហគ្រិនស្ត្រី ពង្រឹងសមត្ថភាពសហគ្រិន ដោយការចែករំលែកពីគ្នាទៅវិញទៅមក តភ្ជាប់បណ្ដាញទំនាក់ទំនង និងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយស្ថាប័នរដ្ឋក្នុងតំបន់ផងដែរ។

លោកបានបន្តទៀតថា ចំពោះតម្រូវការរបស់អតិថិជន វាទាមទាឲ្យធ្វើឲ្យបានល្អបំផុតនិងអ្វីប្លែកៗ ដែលអ្នកដទៃមិនអាចធ្វើបាននោះ ទី១ គឺយើងត្រួវឆ្លើយតប ទៅនឹងតម្រូវការរបស់អតិថិជនឲ្យបានជាចាំបាច់។ ទី២ យើងធ្វើអ្វីដែលគេមិនទានមាន។ ទី៣ យើងត្រូវធ្វើអ្វីឲ្យប្កែកៗ ដើម្បីឲ្យគេពិបាកក្នុងការគុបពីចម្លង ។ ទាំងអស់នេះ បើយើងធ្វើវាបានវាជាគន្គឹះមួយសម្រាប់សហគ្រិន យើងឆ្ពោះទៅរកគោលដៅជោគជ័យ ដែលយើងមិននឹកស្មានដល់។

ជាមួយគ្នានេះ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានបង្ហាញថា យើងត្រូវរួមគ្នាកសាងសមត្ថភាព ដើម្បីពង្រឹងសហគ្រាសសហគ្រិនខ្នាតតូច និងមធ្យមរបស់យើងនៅកម្ពុជា អោយកាន់តែកាន់មានទំនុកចិត្ត នឹងប្រកបដោយកាលានុវត្តនភាព។ ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេងនេះ ដែលជាយន្តការមួយសម្រាប់ ក្នុងការលើកទឹកចិត្តសហគ្រិនស្តីវ័យក្មេង ដើម្បីបង្ហាញពីភាពក្លាហ៊ាន បង្កើតការទំនាក់ទំនងល្អ រៀនពីបទពិសោធដ៏ល្អកម្រមានកន្លងមក។

លោកបន្តថា “ជាយន្តការមួយយ៉ាងធំធេង សម្រាប់ជំរុញសេដ្ធកិច្ចជាតិរបស់កម្ពុជាយើង គឺយើងមានបេះដូង ក្នុងការផ្ទេរបទពិសោធន៍ទៅអ្នកចូលប្រកួត ដើម្បីអោយពួកគាត់នាំយកបទពិសោធន៏ល្អៗទាំងនេះ ត្រឡប់ទៅដឹកនាំស្ថាប័នគាត់អោយបានរីកចំរើនថែមទៀតផង។

លោកបានបញ្ជាក់ថា ការប្រកួត គឺដើម្បីយើងទាំងអស់គ្នា មិនមែនយើគិតថា ខ្លូនយើងហ្នឹងមិនអាចរីកចំរើនលឿន ដោយប្រើគំនិតម្នាក់ឯងបានទេ ហើយពេលមានបញ្ហាធំម្តងៗ យើងតែងតែរត់រកអ្នកមានបញ្ញាធំជាងយើង ឲ្យមកជួយដោះស្រាយបញ្ហានោះ ចឹងហើយបានយើងគិតថា មានតែចំនេះដឹងទេ ដែលធ្វើអោយបញ្ញារបស់យើងធំជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here