ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា ថៃសម្រេចបានទំហំទឹកប្រាក់ជាង៣៦០០លានដុល្លារអាមេរិក

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ទំហំទឹកប្រាក់នៃពាណិជ្ជកម្មទ្វេរភាគីកម្ពុជា ថៃសម្រេចបានទំហំ ទឹកប្រាក់ជាង៣៦០០លានដុល្លារអាមេរិក កើនឡើង២៧ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំាំមុន។

យោងតាមរបាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ឱ្យ​ដឹងកាលពីចុងសប្តាហ៍មុនថា ការដោះដូរ​ទំនិញ​ទ្វេភាគី​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​ជាង ៣,៦ ​ពាន់​លាន​ដុល្លារ​រយៈពេល​៩ខែ​ដើម​ឆ្នាំនេះ កើន​ជាង២៧​ភាគរយ​​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន មាន​ទឹកប្រាក់​ជាង​២,៨ ពាន់​លាន​ដុល្លារ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ទឹកប្រាក់​ដែល​កម្ពុជា​នាំចេញ ​មាន​ចំនួន​ជាង៦៥៥​លាន​ដុល្លារ កើនឡើង​ពី​ជាង៤៧៦​លាន​ដុល្លារ ឬ​ស្មើ៣៧,៦ភាគរយ ខណៈ​ការ​នាំចូល​មាន​ទឹកប្រាក់​ជិត៣ពាន់​លាន​ដុល្លារ​ កើន​ពី​ជិត២,៤ពាន់​លាន​ដុល្លារ ស្មើនឹង​កំណើន២៥ភាគរយ​។

លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុន​ថា ចាប់​តាំងពី​ស្ថានភាព​ជំងឺ​កូវីដ​១៩ មាន​ភាពធូរស្រាល សកម្មភាព​ដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​មាន​សម្ទុះ​គួរឱ្យ​កត់សម្គាល់​។

លោក​បានបន្តថា “​ខ្ញុំ​បាន​ពិនិត្យ​តាមដាន ​តាំងពី​ប្រទេស​យើង​បើក​ដំណើរការ​សេដ្ឋកិច្ចសង្គម​ពេញលេញ​ឡើងវិញ គឺ​ការដោះដូរ​ទំនិញ​ប្រទេស​ទាំង ២មាន​សម្ទុះ​ខ្លាំង​”។ លោកបន្ថែមថា “យើង​ជំរុញ​ការធ្វើការ​ទូត​សេដ្ឋកិច្ច​ក្នុង​គោលបំណង​ ជំរុញ​ទំនិញ​យើង​ចូល​ទីផ្សារ​ថៃ​ឱ្យ​កាន់តែ​ច្រើន”។

លោកបាន​បន្តថា កន្លងមក​ការបង្កើត​មជ្ឈមណ្ឌល​ ប្រឹក្សា​ធុរកិច្ច​កម្ពុជា​ (CCB) ក៏​ជួយ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង២ ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​ក្នុងស្រុក​យើង​ ចូល​ទីផ្សារ​ថៃ​កាន់តែ​ច្រើន​ដើម្បី កាត់បន្ថយ​ការហូរចូល​ពី​ថៃ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here