ប្រទេសថៃគ្រោងសាងសង់ព្រលានយន្តហោះទី៣០ក្នុងខេត្តដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន

ដោយ: លាងហួរ

អន្តរជាតិ: អាកាសយានដ្ឋានក្នុងខេត្តបឹងកាន មិនត្រឹមតែជំរុញការធ្វើដំណើរក្នុងតំបន់ និងជំរុញពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែអាកាសយានដ្ឋាននេះ ក៏នឹងបំពេញតាមផែនការវិនិយោគ របស់ក្រសួងដឹកជញ្ជូនផងដែរ។

គម្រោងនេះមានសារៈសំខាន់ផងដែរ ព្រោះវានឹងលើកកម្ពស់ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ខណៈដែលខេត្តបឹងកានមានព្រំដែនជាប់ប្រទេសឡាវ ហើយមានចម្ងាយធ្វើដំណើរប្រហែលប្រាំម៉ោង តាមឡានក្រុងពីទីក្រុងវៀងចន្ទន៍។

បច្ចុប្បន្ននាយកដ្ឋាននេះ កំពុងសិក្សាការរចនាអាកាសយានដ្ឋានទំហំ៤៤០០រ៉ៃ នៅក្នុងស្រុក Muang ខេត្តបឹងកាន និងវាយតម្លៃផលប៉ះពាល់បរិស្ថាន ហើយវានឹងក្លាយជាអាកាសយានដ្ឋានទី៣០របស់ប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារនេះរំពឹងថា នឹងបញ្ជូនលទ្ធផលសិក្សា ទៅគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០២៣ ហើយប្រសិនបើត្រូវបានអនុម័តគម្រោងនេះ គួរតែចាប់ផ្តើមនៅឆ្នាំ ២០២៦និងបញ្ចប់នៅឆ្នាំ២០២៩។

យោងតាមនាយកដ្ឋាននេះបានឱ្យដឹងថា គោលបំណងគឺដើម្បីបំពេញតាមតម្រូវការរបស់អ្នកធ្វើដំណើរ និងជំរុញពាណិជ្ជកម្មតាមព្រំដែន ដោយសា រទីក្រុងបឹងកាន មានទីតាំងនៅជិតខេត្តបូលីខេមសៃ របស់ប្រទេសឡាវ។

ដំណាក់កាលដំបូង នៃគម្រោងសាងសង់ព្រលានយន្តហោះនេះ នឹងត្រូវចំណាយថវិកាប្រហែល៣,១៥ពាន់លានបាត ដែលនឹងគ្របដណ្តប់ស្ថា​នីយអ្នកដំណើរ ផ្លូវយន្តហោះចុះឡើង កន្លែងចតយន្តហោះ និងអគារផ្សេងៗទៀត។

គម្រោង​សាងសង់​នេះ ​មាន​ចម្ងាយ​ប្រមាណ​១២​គីឡូម៉ែត្រ ​ពី​ស្ពាន​មិត្តភាព​ថៃ​-​ឡាវ​ទី​៥ ដែល​កំពុង​សាងសង់​នាពេល​បច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here