ទំហំនៃការវិនិយោគលើអចលនទ្រព្យនៅប្រទេសចិនដាំក្បាលចុះ៨ភាគរយក្នុងរយៈពេល៩ខែដំបូង

ដោយ: លាងហួរ

ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃច័ន្ទនេះថា ទំហំវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន ក្នុងខែមករា ដល់ខែកញ្ញា បានធ្លាក់ចុះ៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានReutersនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ទំហំនៃការលក់អចលនទ្រព្យ បានធ្លាក់ចុះ២២,២ភាគរយ ក្នុងរយៈពេល៩ខែដំបូងធៀបនឹងឆ្នាំមុន បើធៀបនឹងការធ្លាក់ចុះ២៣ភាគរយ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ។

គម្រោងសាងសង់ថ្មីបានធ្លាក់ចុះ៣៨ភាគរយ នៅកងខែមករាដល់ខែកញ្ញា ដែលកើនឡើងពីការធ្លាក់ចុះ៣៧,២ភាគរយ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។

ចំណែកមូលនិធិរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ របស់ប្រទេសចិនបានធ្លាក់ចុះ២៤,៥ភាគរយ ពោលគឺធ្លាក់ចុះពីកំណើន២៥ភាគរយ នៅក្នុងខែមករាដល់ខែសីហា។

ទីក្រុងប៉េកាំងបានដាក់ចេញ នូវគោលនយោបាយជំរុញសេដ្ឋកិច្ចមួយចំនួន ដើម្បីជំរុញវិស័យអចលនទ្រព្យដែលមានបញ្ហា រួមទាំងការបន្ធូរបន្ថយអត្រាការប្រាក់សម្រាប់អ្នកទិញលើកដំបូង នៅក្នុងទីក្រុងមួយចំនួន។

ទោះជាយ៉ាងនេះក្តី តម្រូវការនៅតែមានភាពផុយស្រួយ ដោយសារវិបត្តិបំណុលក្នុងវិស័យនេះ ហើយការទប់ស្កាត់ជំងឺកូវីដ១៩ បាននាំឱ្យទំនុកចិត្តធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here