ប្រទេសចិនប្រកាសនឹងបើកទ្វារកាន់តែធំទូលាយដល់ពិភពលោក

ដោយ: លាងហួរ

ប៉េកាំង: លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានមានប្រសាសន៍ឱ្យដឹង នៅថ្ងៃអាទិត្យនេះថា ប្រទេសចិននឹងបើកទ្វារឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោកទាំងមូល។

លោក ស៊ី ជីនពីង បានថ្លែងដូច្នេះស្របពេលដែលលោកបានជួបជាមួយសារព័ត៌មាននៅ Great Hall of the People ដោយកត់សម្គាល់ថា ប្រទេសចិនដែលមានវិបុលភាពនឹងបង្កើតឱកាសជាច្រើនទៀតសម្រាប់ពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ខណៈប្រទេសចិនមិនអាចអភិវឌ្ឍ ក្នុងភាពឯកោពីពិភពលោកបាន ចំណែកពិភពលោកក៏ត្រូវការប្រទេសចិន សម្រាប់ការអភិវឌ្ឍរបស់ខ្លួនផងដែរ។

លោកបាននិយាយថា តាមរយៈកំណែទម្រង់ឥតឈប់ឈររយៈពេល៤០ឆ្នាំ និងការបើកទូលាយ ប្រទេសចិនបានបង្កើតអព្ភូតហេតុពីរ នៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស  និងស្ថិរភាពសង្គមរយៈពេលវែង។

លោកបានបញ្ជាក់ថា សេដ្ឋកិច្ចចិនមានភាពធន់ និងសក្តានុពលខ្លាំង ហើយមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់សេដ្ឋកិច្ចចិននឹងមិនផ្លាស់ប្តូរទេ ហើយវានឹងស្ថិតនៅលើគន្លងវិជ្ជមានក្នុងរយៈពេលដ៏វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here