កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤លើពិភពលោកជាប្រទេសស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩

ដោយ៖ សុផារី

ភ្នំពេញ៖ គេហទំព័រ Nikkei តាមរយៈ COVID-19 Recovery Index បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលំដាប់លេខ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញពីវិបត្តិកូវីដ១៩។

សន្ទស្សន៍ Nikkei COVID-19 Recovery Index នេះបានធ្វើការវាយតម្លៃប្រទេស និងតំបន់ចំនួន១២១ លើពិភពលោក លើការគ្រប់គ្រងការឆ្លងវីរុស ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ប្រសិនបើសន្ទស្សន៍នេះ មានពិន្ទុកាន់តែខ្ពស់មានន័យថា ប្រទេស ឬតំបន់នោះបានងើបឡើងវិញរួចផុត ពីការចំលងនៃវីរុសកូវីដ១៩ បានល្អប្រសើរ ដោយសារករណីឆ្លងថ្មី មានចំនួនតិចជាងមុន អត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាត សង្គមធូរស្រាលជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងបួនខែជាប់ៗគ្នាចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ជាប្រទេសងើបឡើងវិញល្អ ក្នុងចំណោម ប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេទាំងដប់នៅលើពិភពលោក។ ជ័យជំនះនេះកើតឡើងមកពីកម្ពុជា បានបន្តជំរុញយុទ្ធនាការចាក់ វ៉ាក់សាំង របស់ខ្លួនបានទូលំទូលាយ និងឆាប់រហ័ស និង ជាលទ្ធផលកម្ពុជា បានបើកប្រទេសទាំងស្រុង ទទួលទេសចរណ៍ពីគ្រប់ទិសទីលើពិភពលោក។

គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានចាក់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋបានចំនួន ១៥,២លាននាក់ ស្មើនឹង៩៥,០៨ភាគរយនៃចំនួនប្រជាជន១៦លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here