រដ្ឋាភិបាលឥណ្ឌូណេស៊ីប្រមូលប្រាក់ចំណូលកើនឡើងជិត៤៦ភាគរយក្នុងរយៈពេល៩ខែ

ដោយ: លាងហួរ

ហ្សាការតា: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Sri Mulyani Indrawati បានមានប្រសាសន៍ឱ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសឥណ្ឌូនេស៊ីមានអតិរេកថវិកាចំនួន៦០,៩ពាន់ពាន់លានរូពៀ (ស្មើនឹង៣,៩ពាន់លានដុល្លារ) ក្នុងអំឡុងខែមករា ដល់ខែកញ្ញា ដែលស្មើនឹង០,៣៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប បើធៀបនឹងឱនភាពចំនួន២,៦៦ភាគរយ ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

លោកស្រីរដ្ឋមន្ត្រីបាននិយាយថា ចំនួនថវិការហូតដល់ខែកញ្ញា បានឆ្លុះបញ្ចាំងពីការងើបឡើងវិញ ជាបន្តបន្ទាប់ ក្រោយពីមានជំងឺរាតត្បាត ហើយការរំពឹងទុកកំណើនផលិតផលក្នុងស្រុកសរុប នៅក្នុងត្រីមាសទី៣ នឹងឈាន ដល់គោលដៅខាងលើ៥,២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីថា “នៅក្នុងត្រីមាសទី៣ យើងរំពឹងថាកំណើននឹងនៅតែត្រូវបានគាំទ្រដោយការប្រើប្រាស់ក្នុងស្រុក ការវិនិយោគ និងការនាំចេញ”។

ការិយាល័យស្ថិតិរបស់ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងប្រកាសទិន្នន័យកំណើន GDP ក្នុងត្រីមាសទី៣ នៅថ្ងៃទី៧ ខែវិច្ឆិកា។ ប្រាក់ចំណូលរបស់រដ្ឋាភិបាលបានកើនឡើង៤៥,៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងអំឡុងខែមករា ដល់ខែកញ្ញា ដល់១.៩៧៤,៧ពាន់ពាន់លានរូពៀ ដែលសន្មតថា ជាកត្តាជំរុញមកពីតម្លៃទំនិញខ្ពស់ និងការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាត។

ការចំណាយបានកើនឡើង៥,៩ភាគរយ ក្នុងមួយឆ្នាំ ដល់ ១៩១៣,៩ពាន់ពាន់លានរូពៀ។

ចំណែកការបោះពុម្ពមូលបត្របំណុលរដ្ឋាភិបាលរហូតដល់ខែកញ្ញាបានធ្លាក់ចុះ២៩,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម៤៧១ពាន់ពាន់លានរូពៀ៕

LEAVE A REPLY

Please enter your comment!
Please enter your name here