ក្រុមហ៊ុន Apple កាត់បន្ថយការផលិត iPhone 14 Plus ខណៈទីផ្សារស្មាតហ្វូនពិភពលោកធ្លាក់ចុះ

ដោយ: លាងហួរ

កាលីហ្វ័រញ៉ា: ក្រុមហ៊ុន Apple Incកំពុងកាត់បន្ថយការផលិត iPhone 14 Plus ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ខណៈដែលក្រុមហ៊ុននេះបានវាយតម្លៃឡើងវិញ នូវតម្រូវការសម្រាប់ម៉ូដែលដែលមានតម្លៃមធ្យម។

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុនApple ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានប្រាប់ក្រុមហ៊ុនផលិតយ៉ាងហោចណាស់ចំនួន១ នៅក្នុងប្រទេសចិនឱ្យផ្អាកជាបន្ទាន់នូវការផលិតគ្រឿងបន្លាស់ iPhone 14 Plus ។

ការផ្លាស់ប្តូរនេះ កើតឡើងនៅពេលដែលទីផ្សារស្មាតហ្វូនពិភពលោកកំពុងធ្លាក់ចុះពោលគឺធ្លាក់ចុះ៩ភាគរយ នៅក្នុងត្រីមាសទី៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមការប៉ាន់ប្រមាណពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Canalys ដែលរំពឹងថាតម្រូវការនឹងធ្លាក់ចុះក្នុងរយៈពេលពី៦ទៅខែ៩ខែខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះយ៉ាងណាក្តីក្រុមហ៊ុន Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់សារពត៌មានReuters នោះទេ។

iPhone 14 Plus ដែល​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា​ត្រូវ​បាន​ដាក់​ជា​ជម្រើស​ថោក​ជាង​ម៉ូដែល iPhone Pro និងបាន​ចាប់​ផ្ដើម​លក់ជូន​ដល់​អតិថិជន​នៅ​ថ្ងៃ​ទី៧ ខែ​តុលា។

កាលពីខែមុន ក្រុមហ៊ុន Apple បានទម្លាក់ផែនការរបស់ខ្លួន ក្នុងការបង្កើនការផលិតម៉ូដែល iPhone ថ្មី ដោយសារការរំពឹងទុកនៃតម្រូវការធ្លាក់ចុះនេះបើយោងតាមរបាយការណ៍របស់Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here