អភិ​បាលរាជធានីភ្នំពេញស្នើភាគីកូរ៉េមកវិនិយោគលើវិស័យវាយណភ័ណ្ឌនៅកម្កុជា ខណៈFTAរវាងប្រទេសទាំងពីរត្រៀមចូលជាធរមាន

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានស្នើសុំឲ្យអ្នកវិនិយោគជនជាតិកូរ៉េ មកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌ នៅកម្ពុជា ពិសេ​សនៅរាជធានីភ្នំពេញឲ្យបានច្រើន ដើម្បីប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើន មានជីវភាពកាន់តែធូរធាឡើង។

លោកបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោក ជូ ណាក់យ៊ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៨ តុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឃួង ស្រេង បានឲ្យដឹងថា ប្រទេសកម្ពុជាមានសន្តិភាពពេញបូរិបូណ៍ ហើយប្រជាពលរដ្ឋកម្ពុជា ក៏ជាអ្នកមានស្នាដៃច្រើន ក្នុងការងារលើវិស័យវាយនភ័ណ្ឌ បើប្រៀបធៀបកាលពីឆ្នាំ១៩៩០ ។ ដូច្នេះលោកស្នើសុំ តាមរយៈលោកអភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ សូមជួយចលនាអ្នកវិនិយោគជនជាតិកូរ៉េ មកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឲ្យបានច្រើន។

លោកបន្តថា “ការវិនិយោគលើវិស័យវាយនភ័ណ្ឌ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុគ្រោះព័ន្ធផងដែរ។ នេះពិតជាបានបង្កលក្ខណៈងាយស្រួលអោយអ្នកវិនិយោគទុនបរទេស មកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន”។

លោក Joo Nak-young ក៏ឱកាសនោះបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង​ ចំពោះការស្នើឡើងរបស់លោក ឃួង ស្រេង ដោយលោកបញ្ជាក់ថា លោកនឹងធ្វើការអំពាវនាវ ក៏ដូចជាការកៀរគរ អ្នកវិនិយោគជនជាតិកូរ៉េពីទីក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជានៅទីក្រុងផ្សេងទៀត ឲ្យមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌ នៅរាជធានីភ្នំពេញឲ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាឲ្យទីក្រុងទាំង២ ប្រទេសទាំង២ កម្ពុជា-កូរ៉េ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តការគ្នាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ ដែលនឹងចូលជាធរមាននាពេលខាងមុខ នឹងធ្វើឲ្យលំហូរពាណិជ្ជកម្មកម្ពុជា កាន់តែប្រសើរឡើង ដោយកម្ពុជានឹងមានលទ្ឋភាព នាំចេញផលិតផលកសិកម្ម ដោយរួចពន្ឋ១០០ភាគរយ ពិសេសកម្ពុជានឹងទាក់ទាញវិនិយោគិនកូរ៉េ និងអ្នកវិនិយោគពីប្រទេសដទៃទៀតចូលមកម្ពុជាកាន់តែច្រើន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here