ប្រទេសហ្វីលីពីនគ្រោងចូលធ្វើអន្តរាគមន៍ក្នុងទីផ្សារដើម្បីការពារ តម្លៃរូបិយប័ណ្ណរបស់ខ្លួន

ដោយ: លាងហួរ

ម៉ានីល: ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានប្រកាសនៅថ្ងៃអង្គារថា ប្រទេសហ្វីលីពីននឹងបន្តប្រើប្រាស់អត្រាការប្រាក់ ដើម្បីកាត់បន្ថយអតិផរណា ហើយប្រទេសនេះ អាចនឹងអន្តរាគមទីផ្សារ ដើម្បីការពារប្រាក់ប៉េសូដែលកំពុងធ្លាក់ចុះ។

លោក Marcos បានបង្ហោះនៅលើ Twitter ថា យើងប្រហែលជាត្រូវការពារប្រាក់ប៉េសូ នៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែការព្យាករណ៍ជារួមគឺថាយើងនៅតែធ្វើបានល្អជាង បណ្តាប្រទេសផ្សេងទៀតទាក់ទងនឹងអតិផរណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ប៉េសូហ្វីលីពីន បានធ្លាក់ចុះ១៣,៥ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិក។

ប្រធានផ្នែករៀបចំផែនការសេដ្ឋកិច្ច របស់ប្រទេសហ្វីលីពីនបានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសនេះកំពុងតាមដានការអភិវឌ្ឍន៍ខាងក្រៅ និងក្នុងស្រុក ដើម្បីមើលពីរបៀបដែលអាជ្ញាធរ អាចធ្វើអន្តរាគមន៍ក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីដោះស្រាយហានិភ័យ ដូចជា ការធ្លាក់ថ្លៃរូបិយប័ណ្ណ និងការកើនឡើងអត្រាអតិផរណា។

រដ្ឋាភិបាលអាចដាក់ចេញឧបករណ៍រូបិយវត្ថុ ដូចជា ការកែប្រែអត្រាការប្រាក់ និងការធ្វើអន្តរាគមន៍ទីផ្សារ ដើម្បីដោះស្រាយហានិភ័យរូបិយប័ណ្ណ។ នេះបើយោងតាមការឱ្យដឹង ពីលេខាធិការផែនការសេដ្ឋកិច្ចលោក Arsenio Balisacan ដែលបានថ្លែងប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរវាងលោក Marcos និងក្រុមផ្នែកសេដ្ឋកិច្ចរបស់លោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here