ចរន្តភ្ញៀវទេសចរទូទាំងប្រទេសនាសប្ដាហ៍ទី២ខែតុលាកើនឡើងដល់ជិត១លាននាក់

ដោយ៖ សុផារី

ភ្នំពេញ៖ តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី១០-១៦ ខែតុលា ២០២២) ឡើងដល់ចំនួន៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ៩១៤.៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៤.៣៨៥នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួលេខខាងលើ មានការកើនឡើងប្រមាណ១៥០,៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង និងពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។

ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើន ក្នុងរយៈពេល២សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២។ បណ្តាខេត្តផ្សេងទៀតជាប់បណ្តោយដងទន្លេបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here