EU និងអាស៊ានចុះកិច្ចព្រមព្រៀងអាកាសចរណ៍ពីប្លុកមួយទៅប្លុកមួយដំបូងបង្អស់របស់ពិភពលោក

ដោយ៖ លាងហួរ

អឺរ៉ុប៖ សហភាពអឺរ៉ុបបានសម្រេចកិច្ចព្រមព្រៀងមួយ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ដើម្បីពង្រីកជើងហោះហើរ រវាងប្លុកពាណិជ្ជកម្មទាំងពីរ បន្ទាប់ពីឆ្លងកាត់ការចរចា ដែលបានចាប់ផ្តើមកាលពី៦ឆ្នាំមុន។

សហភាពអឺរ៉ុបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅកោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃច័ន្ទម្សិលមិញនេះ នឹងបន្ថែមសេវាកម្មដឹកអ្នកដំណើរ និងទំនិញ រវាងតំបន់ទាំង២ និងលើសពីតំបន់ទាំងពីរ ដោយជំរុញការតភ្ជាប់គ្នា នៅពេលដែលអាស៊ីបើកឡើងវិញ បន្ទាប់ពីការរឹតបន្តឹងជំងឺរាតត្បាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអាកាសចរណ៍មកពីរដ្ឋជាសមាជិកអាចដំណើរការជើងហោះហើរគ្មានដែនកំណត់រវាងប្លុកទាំង២ ជំនួសឱ្យកិច្ចព្រមព្រៀងមានដែនកំណត់កាលពីមុន។ លើសពីនេះ ប្រទេសសមាជិកទាំងអស់នឹងអាចដំណើរការជើងហោះហើរដឹកអ្នកដំណើរចំនួន១៤ជើងក្នុងមួយសប្តាហ៍  និងជើងហោះហើរដឹកទំនិញឥតដែនកំណត់ តាមរយៈប្រទេសទីបី ឬលើសពីនេះ។

តាមរយៈថ្លែងការណ៍ដដែល សហភាពអឺរ៉ុបបានឱ្យដឹងថា កតិកាសញ្ញានេះតំណាងឱ្យកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ពីប្លុកមួយទៅប្លុកមួយ ដំបូងបង្អស់របស់ពិភពលោក។

កតិកាសញ្ញានេះនឹងបើកសេវាកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា រួមមាន Deutsche Lufthansa AG, Air France-KLM, Singapore Airlines Ltd, Thai Airways International និង Malaysia Airlines៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here