កូរ៉េខាងត្បូងគ្រោងធ្វើកំណែទម្រង់បទប្បញ្ញត្តិធុរកិច្ចដើម្បីជំរុញ ការវិនិយោគ

ដោយ: លាងហួរ

សេអ៊ូល: យោងតាមក្រសួងហិរញ្ញវត្ថុ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំឡើងវិញ នូវបទប្បញ្ញត្តិធុរកិច្ចដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការវិនិយោគ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ នៃក្រសួងពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choo Kyung-ho ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងកែសម្រួលបទប្បញ្ញត្តិទាក់ទងនឹងអាជីវកម្មចំនួន២៤ ដែលរំពឹងថានឹងជួយដល់ប្រទេសនេះ បង្កើនការវិនិយោគដែលមានទំហំទឹកប្រាក់១,៥ពាន់ពាន់លានវ៉ុន(១,០៣ពាន់លានដុល្លារ)។

ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​លើក​មុន​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ខែ​កក្កដា និង​កញ្ញា រដ្ឋាភិបាល​បាន​ប្តេជ្ញា​កែប្រែ​បទប្បញ្ញត្តិ​សរុប​ចំនួន ៨៦។

លោក Choo បានថ្លែងនៅក្នុងកិច្ចប្រជុំថា គោលដៅនេះផ្តោតលើការដោះស្រាយឧបសគ្គ នៅនឹងកន្លែងក្នុងវិស័យដូចជា ការដឹកជញ្ជូននាំចេញ-នាំចូល និងការគ្រប់គ្រងសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here