ឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ានផ្តោតលើការតភ្ជាប់និងបញ្ហាប្រឈម ក្នុងតំបន់

ដោយៈ គង់ ម៉ាលីនណា

       ឥណ្ឌូនេស៊ីៈ ឧត្តមមន្រ្តីផ្នែកដឹកជញ្ជូនអាស៊ាន បានជួបប្រជុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីដើម្បីពីភាក្សាពីការតភ្ជាប់ និងបញ្ហាប្រឈមនិងដំណោះស្រាយសំរាប់តំបន់នេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងាសាធារណៈការ​និងដឹកជញ្ជូនបានដឹកនាំ គណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ទី១ ពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តដឹកជញ្ជូន កូឡាឡុំពួរ ២០១៦-២០២៥ (Kuala Lumpur Transport Strategic Plan 2016-2025, KLTSP-2025) ទី២ កំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តផែនការ KLTSP-2025 នៅក្នុងឆ្នាំ២០២៣ និងទី៣ ពិនិត្យសម្រេចលើរបាយការណ៍នៃកិច្ចប្រជុំឧ​​ត្ត​មមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥៤ ដែលទើបបញ្ចប់ថ្មីៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៨នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនទាំងអស់រួមមាន៖ (១) ការដឹកជញ្ជូនផ្លូវ អាកាស (២)ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ (៣)ការដឹកជញ្ជូនផ្លូវគោក (៤) ការសម្របសម្រួលការ ដឹកជញ្ជូន និង (៥) ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

ជាមួយគ្នានោះ អង្គប្រជុំក៏នឹងត្រៀមពិភាក្សាផងដែរ លើការងារដែលត្រូវអនុវត្តបន្ត ជាពិសេស កិច្ចសហ ប្រតិបត្តិការជាមួយដៃគូសន្ទនានានាដូចជា៖ ជប៉ុន ចិន កូរ៉េ សហគមន៍អ៊ឺរ៉ុបជាដើម ក្នុងគោល បំណង ស្វែងរកប្រភពថវិកា និងជំនួយបច្ចេកទេស ដើម្បីភាពជោគជ័យក្នុងភារកិច្ចអនុវត្ត KLTSP-2025។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដឹកជញ្ជូនអាស៊ានលើកទី២៨នេះ រដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ (១) កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការរុករក និងសង្រ្គោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ (The ASEAN Agreement on Aeronautical and Maritime Search and Rescue Cooperation, SAR) និង (២)កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាល នៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអ៊ឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន(The ASEAN-EU Comprehensive Air Transport Agreement, AE CATA)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here