ខេត្តពោធិសាត់រៀបចំពិព៌ណផលិតផលខ្មែរដើម្បីជម្រុញការគាំទ្រផលិតផលក្នុងស្រុក

 ដោយៈ ម៉ាលីនណា

       ពោធិសាត់ៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង​ថៃបាន

អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ព្រឹត្តិការណ៍ផលិតផលខ្មែរ នៅខេត្តពោធិ៍សាត់។

ពិធីនេះប្រព្រឹត្តិទៅ ដោយមានការអញ្ជើញចូលរួមពី លោកពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ សភាពាណិជ្ជកម្មខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត អង្គការ សមាគម សហគ្រាសក្នុងស្រុក និងពាណិជ្ជករកម្ពុជាប្រមាណ៦០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងឱកាសបើកសម្ពោធពិព័រណ៍ លោកស៊ាង ថៃបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ដែលបានគាំទ្រ និងចូលរួមសហការជាមួយ ក្រសួងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ឱកាសដល់កសិករ ផលិតករ និងសហគ្រាសក្នុងស្រុកបាននាំយកផលិត​ផលមកដាល់តាំងបង្ហាញនិងណែនាំដល់ទីផ្សារ។

លោកបានអំពាវនាវដល់ផលិតករកម្ពុជា ត្រូវខិតខំអភិវឌ្ឍផលិតផលឱ្យបានច្រើនមុខបន្ថែមទៀត​សម្រាប់បម្រើទីផ្សារ ដោយផ្តោតលើការយកចិត្តទុកដាក់លើគុណភាពផលិតផល សោភ័ណភាព សុវត្ថិភាព ការវេចខ្ចប់ និងត្រូវមានតំលៃសមរម្យ​​ ទើបអាចចូលរួមប្រកួតប្រជែងជាមួយទំនិញបរទេសបាន។

ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តពោធិ៍សា​ត់ បានរៀបចំពីធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តាមគន្លងប្រពៃណីខ្មែរ អមដោយការប្រណាំងទូកងរជាច្រើនគូរ មកពីឃុំ សង្កាត់ផ្សេង ជូនប្រជាជនក្នុងខេត្តបានទស្សនាផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here