តម្លៃប្រេងនៅអាស៊ីកើនឡើងខ្ពស់នៅក្នុងការជួញដូរននៅព្រឹកថ្ងៃចន្ទនេះ

ដោយ: លាងហួរ

អាស៊ី: តម្លៃប្រេងនៅអាស៊ីបានកើនឡើង នៅក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ខណៈពេលដែល វិនិយោគិនកំពុងរង់ចាំទិន្នន័យពីប្រទេសចិន ដើម្បីវាស់ស្ទង់តម្រូវការនាំចូលប្រេងរបស់ប្រទេសនេះ។

តម្លៃប្រេងឆៅ Brent Crude Futures បានកើនឡើងចំនួន៨៥សេន ឬប្រហែល០,៩ភាគរយ ដល់ចំនួន៩២,៤៨ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង៨:១៩នាទីព្រឹក ម៉ោងនៅសិង្ហបុរី ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះ៦,៤ភាគរយ កាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate មានតម្លៃ៨៦,៣៤ដុល្លារអាមេរិក ក្នុងមួយបារ៉ែល កើនឡើងចំនួន៧៣សេន ឬ០,៩ ភាគរយ បន្ទាប់ពីបានធ្លាក់ចុះ៧,៦ ភាគរយ កាលពីសប្តាហ៍មុន។

លោក​ស្រី​ Tina Teng អ្នកវិភាគនៅទីផ្សារ CMC បាន​មានប្រសាសន៍ថា អនាគត​សន្ទស្សន៍​ប្រាក់​ដុល្លារ​អាមេរិក ​បានធ្លាក់ចុះ នៅ​ថ្ងៃ​នេះ ដែល​បានផ្តល់​ឱកាស​ស្ទុះ​ងើប​ឡើង​វិញ សម្រាប់​ទីផ្សារ​ប្រេង  ដោយសារ​តម្លៃ​ប្រាក់​ដុល្លារធ្លាក់ចុះធ្វើ​ឱ្យ​ប្រេង​មាន​តម្លៃ​សមរម្យ ​សម្រាប់​អ្នក​កាន់​រូបិយប័ណ្ណ​ផ្សេង​ទៀត។

តម្លៃប្រេងត្រូវបានគេរំពឹងថា នឹងនៅតែប្រែប្រួល ដោយសារការកាត់បន្ថយផលិតកម្មប្រេងរបស់អង្គការ OPEC+ ដែលនឹងរឹតបន្តឹងការផ្គត់ផ្គង់ មុនពេលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី ខណៈប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ និងការកើនឡើងអត្រាការប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here