EU លើកទឹកចិត្តក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយចិន

ដោយ: លាងហួរ

អឺរ៉ុប: សហភាពអឺរ៉ុបផ្តល់ការលើកទឹកចិត្តផ្នែកច្បាប់បន្ថែម ដល់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន ក្នុងការបង្កើនការផលិតរថយន្តអគ្គិសនីពេញលេញ (EV) ឬហានិភ័យបាត់បង់ចំណែកទីផ្សារដល់គូប្រជែង គឺប្រទេសចិន។ នេះបើយោងតាមការសិក្សា ដោយក្រុមហ៊ុនអាកាសធាតុ Transport& Environment។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន T&E បានប៉ាន់ប្រមាណថា រថយន្ត EV ដែលផលិតនៅប្រទេសចិន មានចំនួន៥ភាគរយ នៃការលក់រថយន្តអគ្គិសនីពេញលេញ នៅក្នុងសហភាពអឺរ៉ុប ក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយអាចមានចំណែកទីផ្សារ១៨ភាគរយ នៅឆ្នាំ២០២៥។

 

ក្រុមហ៊ុននេះបាននិយាយថា កំណើននៃការលក់រថយន្ត EV នៅក្នុងប្លុកនេះ បានធ្លាក់ចុះ ដោយការលក់រថយន្តអគ្គិសនីពេញលេញមាន១១ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តចិន រួមទាំង BYD និង Great Wall Motor គ្រោងឈរជើង នៅក្នុងទីផ្សារសហភាពអឺរ៉ុប ហើយថ្មីៗនេះ ក្រុមហ៊ុនចិនបានទទួលចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់សម្រាប់រថយន្ត EV របស់ពួកគេ។

បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងចរចាលើកញ្ចប់សំណើ ដែលរួមមានការហាមប្រាមប្រកបដោយប្រសិទ្ធភាព លើការលក់យានជំនិះឥន្ធនៈថ្មីពីឆ្នាំ២០៣៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here