ធនាគារនិងមីក្រូហិរញ្ញវត្ថុដំឡើងអត្រាការប្រាក់ដល់អ្នកដាក់ ប្រាក់បញ្ញើរ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានដំឡើងអត្រាការប្រាក់បញ្ញីរបស់ខ្លួនឲ្យឡើងខ្ពស់ ដែលបានធ្វើឲ្យអ្នកជំនាញមើលឃើញផលប្រយោជន៍សំរាប់សាធារណៈជន។

លោកទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងជាអ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការដំឡើងអត្រាការប្រាក់បញ្ញីរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា គឺជាឱកាសល្អ ដែលពលរដ្ឋកម្ពុជា មានជម្រើសក្នុងការវិនិយោគថ្មីមួយទៀត តាមរយៈការដាក់ប្រាក់បញ្ញើនៅតាមធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយទទួលបាននូវអត្រាការប្រាក់ខ្ពស់ ព្រោះការដាក់ប្រាក់បញ្ញើនៅតាមស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺជាការវិនិយោគដែលមានសុវត្ថិភាពជាងគេ។

លោកលើកទឹកចិត្តឱ្យអ្នកដែលសល់ប្រាក់ច្រើន ហើយមិនប្រើការ គួរយកទៅដាក់ផ្ញើនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងកាលកំណត់ណាមួយ ព្រោះក្រៅពីការទទួលបានប្រាក់ចំណេញហើយ ថែមទាំងបានចូលចំណែកជួយដល់សេដ្ឋកិច្ចផងដែរ ដោយសារតែតាមរយៈការដាក់ប្រាក់បញ្ញើនេះ នឹងធ្វើឱ្យបណ្តាគ្រឹះស្ថានហិញ្ញវត្ថុ មានទុនសម្រាប់ផ្តល់កម្ចី ទៅដល់អ្នកត្រូវការប្រាក់ សម្រាប់យកទៅប្រកបរបរផ្សេងៗ ឬពង្រីកមុខជំនួញជាដើម ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ចំណេះដឹងរបស់ពលរដ្ឋកម្ពុជា ទាក់ទងនឹងការទុកដាក់ប្រាក់កាស មានការយល់ដឹងច្រើនជាងមុន ទាំងនៅទីក្រុង និងទីជនបទ ដោយភាគច្រើនបានប្តូរទម្លាក់ ពីការទុកដាក់លុយនៅផ្ទះ មកផ្ញើនៅធនាគារ និងមីក្រូហិវត្ថុវិញ។

កាលពីពេលថ្មីនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានប្រកាសដំឡើងអត្រា ការប្រាក់បញ្ញីរបស់ខ្លួនឲ្យឡើងខ្ពស់ ដោយក្នុងនោះ សម្រាប់បញ្ញើជាប្រាក់រៀល មានអត្រាជាង៨ភាគរយ និងជាង៧ភាគរយសម្រាប់ប្រាក់ដុល្លារ។ ការដំឡើងអត្រាការប្រាក់បញ្ញើនេះ បណ្តាលមកពីការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអតិផរណា។

លោកកាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជាបានថ្លែងថា នៅកម្ពុជាការវិនិយោគដែលមិនចេះខាត ហើយទទួលបានប្រាក់ចំណេ​ញសមរម្យ ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត គឺមានតែការដាក់ប្រាក់បញ្ញើ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារប៉ុណ្ណោះ។

លោកបន្តថា “បន្ទាប់ពីការប្រកាសដំឡើង អត្រាការប្រាក់បញ្ញីនេះ សង្កេតឃើញមានការចាប់អារម្មណ៍ ពីសារធារណជនជាច្រើន”។លោក បញ្ជាក់ថា “នៅក្នុងដំណាក់កាលនេះ យើងនៅមិនទាន់អាចវាយតំលៃពីកំណើនប្រាក់បញ្ញើបាននៅឡើយទេ ប៉ុន្តែយើងសង្កេតឃើញមានការចាប់អារម្មណ៍ពីសារធារណជនច្រើន


LEAVE A REPLY

Please enter your comment!
Please enter your name here