ធនាគារកូរ៉េខាងត្បូងមួយបានទទួលអាជ្ញាប័ណ្ណដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា

ដោយៈម៉ាណេត

ភ្នំពេញៈ ធនាគារDGB Daegu ដែលជាធនាគាររបស់កូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានទទួលអាជ្ញាប័ណ្ណដើម្បីពង្រីកអាជីវកម្មធនាគាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ធនាគារឯកទេស DGB Specialized Bank ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ DGB Daegu Bank បានទទួលការយល់ព្រមពីអាជ្ញាធរកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជកម្ម នៅក្នុងប្រទេសនេះនៅថ្ងៃទី៣០ ខែកញ្ញា។ នេះបើយោងតាមការសារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។

បច្ចុប្បន្ននេះ ធនាគារឯកទេស DGB Specialized Bank ត្រូវបានអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចីដល់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំធនាគារធនាគារឯកទេស DGB បានឱ្យដឹងថា ធនាគារឯកទេស DGB នឹងដំណើរការប្រតិបត្តិការប្រាក់បញ្ញើ ការចេញកាតឥណទាន ប្តូរប្រាក់បរទេស និងធនាគារតាមប្រព័ន្ធអនឡាញនៅឆមាសទីមួយ ឆ្នាំ ២០២១ ។

នៅឆ្នាំ ២០១៨ ធនាគារ DGB Daegu Bank បានទិញយកភាគហ៊ុន១០០ភាគរយនៅក្នុងធនាគារCamCapital Specialized Bank ដែលបានប្តូរឈ្មោះជាធនាគារឯកទេស DGB Specialized Bank

ទ្រព្យសកម្មភាពរបស់ធនាគារ DGB Daegu មានដល់ ៤,៩ ទ្រីលានវ៉ុន (,២ ពាន់លានដុល្លារ) គិតត្រឹមចុងខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here