វិស័យទេសចរណ៍ជំរុញដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសថៃ

ដោយ: លាងហួរ

បាងកក: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រទេសថៃលោក Arkhom Termpittayapaisith បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងមិនរងផលប៉ះពាល់ដោយការធ្លាក់ចុះជាសាកលនោះទេ ខណៈវិស័យទេសចរណ៍កំពុងងើបឡើងវិញ។

លោកបានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់យើង ពឹងផ្អែកលើវិស័យ​ទេសចរណ៍ ដែលកំពុងតែងើបឡើងវិញជាបណ្តើរៗលោកបន្ថែមថា មិនមែនគ្រប់ប្រទេសទាំងអស់ នឹងឆ្លងកាត់ការយឺតយ៉ាវនោះទេ ដូច្នេះហើយផលប៉ះពាល់លើទីផ្សារទេសចរណ៍ របស់ប្រទេសថៃនឹងមានកម្រិត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់ នៃប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។ នៅក្នុងឆ្នាំ២០១៩ ប្រទេសថៃបានស្វាគមន៍ភ្ញៀវជិត៤០លាននាក់ ដែលបានចំណាយប្រាក់១,៩១ពាន់ពាន់លានបាត។

រដ្ឋាភិបាល​ធ្លាប់​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ​នឹង​កើន​ដល់៦៤,៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ​ពី​ការ​មក​ដល់នូវភ្ញៀវទេសចរណ៍១០លាន​នាក់។

លោក Arkhom ក៏បានបន្ថែមថា គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុនឹងត្រូវបានរួមបញ្ចូល ដើម្បីគាំទ្រដល់ការងើបឡើងវិញ បន្ទាប់ពីធនាគារកណ្តាលថៃ បានដំឡើងអត្រាការប្រាក់គោលចំនួន២៥ចំណុចមូលដ្ឋានពីរដងក្នុងខែសីហា និងខែកញ្ញា៕

LEAVE A REPLY

Please enter your comment!
Please enter your name here