អ្នកជំនាញ និយាយអំពីទីផ្សារវាយតម្លៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា

ដោយៈ សហការី

ភ្នំពេញៈ អ្នកជំនាញខាងផ្នែកវាយតម្លៃអចលនទ្រព្យ បានលើកឡើងថា បច្ចុប្បន្ននេះ ដំណើរការនៃការវាយតម្លៃអចលនទ្រព្យ និងគុណភាពនៃការវាយតម្លៃអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាមានកម្រិតស្តង់ដារខ្ពស់ដូចជាបណ្ដាប្រទេសជឿនលឿនមួយចំនួនដូចជា ប្រទេសអឺរ៉ុប ចក្រភពអង់គ្លេស កូរ៉េ ជប៉ុន ឬក៏ប្រទេសអាស៊ានមួយចំនួនផងដែរ។

លោក នាក់ សុផាត ជានាយកផ្នែកខាងវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុន Lucky Realty Co,.Ltd បានលើកឡើងកាលពីចុងសប្តាហ៍មុនថា ជាទូទៅ ការវាយតម្លៃអចលនទ្រព្យ ត្រូវធ្វើដោយអ្នកមានជំនាញខាងវិស័យអចលនទ្រព្យ ដើម្បីឲ្យការវាយតម្លៃមានលក្ខណៈសមស្រប និងអាចទទួលយកបាន ដែលអាចជួយការពារផលប្រយោជន៍ គ្រប់ភាគីពាក់ព័ន្ធទាំង អ្នកទិញ អ្នកលក់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ស្ថាប័នធនាគារ និងវិស័យឯកជន ដើម្បីភាពជោគជ័យ និងផលប្រយោជន៍រយៈពេលវែង។

លោកបន្តថា “វាជាដំណើរការនៃការផ្ដល់ ឬបង្កើតគំនិតប្រកបដោយសុភវិនិច្ឆ័យ ទៅលើតម្លៃអចលនទ្រព្យមួយ ឬច្រើន ដោយផ្អែកលើវិធីសាស្រ្ត/រូបមន្ត និងការអង្កេតច្បាស់លាស់របស់អ្នកវាយតម្លៃ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមទៀតថា ការវាយតម្លៃអចលនទ្រព្យ ត្រូវបានធ្វើឡើងក្នុងគោលបំណងខុសៗគ្នា អាស្រ័យទៅតាមភាពចាំបាច់ និងតម្រូវការរបស់អ្នកស្នើសុំ។ ឧទាហរណ៍ អ្នកចង់ខ្ចីលុយធនាគារមួយ ហើយជាលក្ខខណ្ឌតម្រូវឲ្យអ្នកត្រូវតែមានទ្រព្យធានា សម្រាប់ការស្នើសុំខ្ចីប្រាក់នោះ។ ដូច្នេះហើយ ដើម្បីឲ្យធនាគារអាចផ្ដល់កម្ចីឲ្យអ្នកតាមការស្នើសុំ ធនាគារតម្រូវឲ្យអ្នកវាយតម្លៃអចលនទ្រព្យរបស់អ្នកជាមុនសិន។

ឧបមាថា អចលនទ្រព្យរបស់អ្នក ត្រូវបានអ្នកជំនាញវាយតម្លៃឲ្យបានត្រឹម $1,000,000 (មួយលានដុល្លារ) ដូច្នេះមានន័យថា ធនាគារខ្លះអាចផ្ដល់កម្ចីឲ្យបាននៅចន្លោះរវាងពី 50% ទៅ 70% នៃតម្លៃទ្រព្យបញ្ចាំនោះ។

ចំណែកឯលោក ឌិត កុសល ជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុនអច​លនទ្រព្យ Lucky Realty Co,.Ltd បានលើកឡើងថា ក្រុមហ៊ុន Lucky Realty Co,.Ltd ជាក្រុមហ៊ុនអចលនទ្រព្យមួយ ដែលរីកលូតលាស់លឿនបំផុត និងឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗ ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន ផ្ដល់ជូនដល់អតិថិជននៅគុណតម្លៃដ៏ល្អបំផុត ទាំងផ្នែកសេវាកម្មអចលនទ្រព្យ និងផ្នែកវាយតម្លៃអចលនទ្រព្យ។

លោក ឌិត កុសល បន្ថែមថា ចំណែកឯបុគ្គលិក ពោរពេញទៅដោយបទពិសោធន៍ច្រើនឆ្នាំ ប្រកបទៅដោយវិជ្ជាជីវៈស្តង់ដារកម្រិតខ្ពស់ ព្រមទាងបុគ្គលិកជំនាញ ដែលមានការបណ្ដុះបណ្ដាលកម្រិតខ្ពស់ផងដែរ។ ក្រុមហ៊ុន មានទិន្នន័យច្រើន ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ និងមានប្រព័ន្ធការងារច្បាស់លាស់ ល្បឿនការងារលឿន ប្រកបទៅដោយគុណភាពខ្ពស់ជាទីទុកចិត្តរបស់អតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here