តើបុណ្យសមុទ្រនៅខេត្តព្រះសីហនុឆ្នាំនេះនឹងមានអ្វីពិសេស ជាងឆ្នាំមុនៗ?

ដោយៈ សុផារី

ខេត្តព្រះសីហនុៈ បុណ្យសមុទ្រឆ្នាំ២០២២ ដែលនឹងត្រូវបានរៀបចំនៅក្នុងខេត្តព្រះសីហនុ មានការរៀបចំពិសេសជាងឆ្នាំមុនៗ ក្នុងឱកាសដែលកម្ពុជាចូលជាសមាជិក“ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេ លើសាក​ល​លោក” ដើម្បីត្រៀមស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ។

ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹង ពីការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមក្រសួងទេសចរណ៍ បុណ្យសមុទ្រឆ្នាំនេះ គឺមានលក្ខណៈពិសេ​សជាងបណ្តាឆ្នាំមុនៗ ដោយកម្ពុជាយកឱកាសនេះ ជាការអបអរសាទរ ដែលឆ្នេរសមុទ្ររបស់ខ្លួនបានចូលជាសមាជិក “ក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក” ក៏ដូចជាជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ពិសេសអេកូទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះដែរ កម្ពុជានឹងរៀបចំការស ម្តែងសិល្បៈ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ​។ លើសពីនេះ ព្រឹត្តិការន៍នេះ ក៏មានរៀបចំដែរនូវមហោស្រពម្ហូបអាហារខ្មែរនិងភេសជ្ជៈ គម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត តាមតំបន់ឆ្នេរ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ក្នុងស្រុក ការបង្ហាញផលិ​តផលទេសចរណ៍ និងគោលដៅទេសចរណ៍នានា។ លើសពីនេះក៏មានរៀបចំនូវសកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here