សុខភាពរបស់ធនាគារហត្ថានៅតែមានភាពរ៉ឹងមាំនិងសម្រេចលទ្ឋផលលើសផែនការ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ ស្ថានភាពសុខភាពរបស់ធនាគារហត្ថានៅតែមានភាពល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំមុន។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៦ តុលានេះថា ក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ ទំហំទឹកប្រាក់បញ្ញើរ និងការផ្តល់ឥណទានរបស់ធនាគារហត្ថា សម្រេចបានកំណើន២៥ភាគរយ ជាកំណើនមួយដែលសម្រេ​ចបានលើសផែនការគ្រោងទុក។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងស្ថានភាពនេះ បានធ្វើឲ្យធនា​គារកាន់តែមានការរីកចម្រើន និងសម្រេចបានជោគជ័យ តាមផែនការដាក់ចេញរបស់ខ្លួន”។លោកបន្តថា “ការផ្តល់សេវាកម្មឥណទានបានកើនឡើងគ្រប់ផ្នែកចាប់តាំងពីដើមឆ្នាំនេះ បើធៀបនឹងបណ្តាឆ្នាំ២០២០ និងឆ្នាំ២០២១ លើកលែងតែវិស័យទេសចរណ៍នៅមានការងើបឡើងយឺត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាលោកឧកញ៉ាហួត អៀងតុងបានឲ្យដឹងថា ទំហំសងប្រាក់ត្រលប់យឺតរបស់អតិថិជន បានកើនឡើងពី១,៥ ទៅ២ភាគរយ ប៉ុន្តែទំហំនេះស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ និងមិនមានហានិភ័យណាមួយដល់ប្រព័ន្ឋធនាគារទាំងមូលនោះទេ។

លោកឧកញ៉ាបានបន្តថា អ្វីដែលលោកកត់សំគាល់ គឺចំនួនអ្នកដាក់ប្រាក់បញ្ញើរបានកើ់នឡើងច្រើន និងការដាក់សាច់ប្រាក់កាន់តែមានទំហំធំឡើងៗនៅក្នុងទីផ្សារ ដោយសារតែអតិថិជនមានទំនុកចិត្តខ្ពស់ មកលើធនាគារររបស់យើង។

ធនាគារហត្ថា បានក្លាយជាបុត្រសម្ព័ន្ឋរបស់ធនាគារក្រុងស្រ៊ី បន្ទាប់ពីមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានលក់ភាគហ៊ុនជូនធនាគារថៃដ៏ធំនេះ។ បច្ចុ​ប្ប​ន្នធនាគារហត្ថា បានក្លាយជាធនាគារធំមួយ ក្នុងចំណោមធនាគារធំៗនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here