មន្ត្រីជាន់ខ្ពស់: ចំនួនទេសចរអន្តរជាតិមកលេងកម្ពុជា នឹងឈានដលកម្រិតមុនពេលផ្ទុះវិបត្តិនៅឆ្នាំ២០២៦

ដោយៈ សុខុម

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបបានលើកឡើង កាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញា ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ត្រូវបានរំពឹងថា នឹងឈានដល់កម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅឆ្នាំ២០២៦ ឬ ២០២៧។

នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ប្រទេសកម្ពុជា ទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងចំនួនច្រើន មិនធ្លាប់មានរហូតដល់៦,៦លាននាក់ ក្នុងឆ្នាំ២០១៩ ដោយទទួលបានចំណូល៤,៩២ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកតុប សុភ័គ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “វិស័យទេសចរណ៍របស់កម្ពុជា បានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ ហើយត្រូវបានព្យាករណ៍ថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៧លាននាក់នៅឆ្នាំ២០២៦ ឬ២០២៧ និងរហូតដល់៧.៥លាននាក់នៅឆ្នាំ២០២៨”។

លោកមានប្រសាសន៍ថា ក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជិត១លាននាក់ ដោយកើនឡើងរហូតដល់ទៅ៧២០%។

លោកបានបន្ថែមថា “យើងសង្ឃឹមថា កម្ពុជានឹងទាក់ទាញភ្ញៀវទេស​ចរអន្តរជាតិបានពី១,៥លាន ទៅ២លាននាក់ក្នុងឆ្នាំ២០២២”។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយទ្រទ្រង់សេដ្ឋកិច្ចរបស់កម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ សំណង់ និងអចលនទ្រព្យ និងកសិកម្ម។

លោកតុប សុភ័គ បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានសណ្ឋាគារចំនួន៧២៤កន្លែង ផ្ទះសំណាក់ចំនួន២.១២២ ភោជនីយដ្ឋានចំនួន២.៥៨១កន្លែង ហាងម៉ាស្សាចំនួន៣៨០ និងទីភ្នាក់ងារទេសចរណ៍ចំនួន៦១៦កន្លែង ព្រមទាំងហាងខារ៉ាអូខេ និងក្លឹបឌីស្កូមួយចំនួនផងដែរ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here