ក្រសួងទេសចរណ៍ពង្រឹងផ្នែបដិសណ្ឋារកិច្ចនៅក្នុងខេត្តសៀមរាប

   ដោយៈ គង់ ម៉ាលីនណា

       សៀមរាបៈ ក្រសួងទេសចរណ៍បាន និងកំពុងបន្តពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។

ជាក់ស្តែងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន គ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រគល់វិញ្ញា​បនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ដោយជោគជ័យក្នុងឆ្នាំ ២០២១-២០២២ របស់អង្គការស្លាបព្រាកម្ពុជា ដោយមានអ្នកចូលរួមមកពីមន្ទីអង្គភាពពាក់ព័ន្ធ សមាគមទេសចរណ៍ វិស័យឯកជន និងមាតាបិតាសិស្សានុសិស្សសរុបចំនួនប្រមាណ១០០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈកម្មវិធីខាងលើ សិស្សានុសិស្សចំនួន៥០រូប បានសិក្សាជំនា​ញបច្ចេក និងជំនាញទន់រយៈពល ១ឆ្នាំពេញ ដោយសាលាបានផ្តល់ជូននូវទីកន្លែងស្នាក់នៅ អាហារ សម្ភារៈសិក្សា ការធានារ៉ាប់រងលើគ្រោះថ្នាក់និងសុខភាព ឯកសណ្ឋាន ការប្រឹក្សាលើការងារ និងជួយស្វែងរកការងារ និងវគ្គបំប៉នសមត្ថភាព បន្ទាប់ពីមានការងារធ្វើជាដើម។

បច្ចុប្បន្នសិស្សានុសិស្សទាំងអស់ ទទួលបានឱកាសការងារផ្ទាល់នៅតាមមូលដ្ឋានអាជីវកម្មនានាក្នុងខេត្តសៀមរាប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here