ការព្យាករណ៍ថ្មីៈរដ្ឋាភិបាលរំពឹងទទួលបានភ្ញៀវអន្តរជាតិពី១.៥ទៅ ២លាននាក់នៅឆ្នាំនេះ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍៍បានបង្ហាញ

សញ្ញាបានបង្ហាញសញ្ញាសុទិដ្ឋិនិយមថ្មីមួយ ដោយរំពឹងទទួលបានភ្ញៀវទេ​សចរណ៍អន្តរជាតិចន្លោះពី១,៥ ទៅ២លាននាក់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានឲ្យដឹងថា យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះកម្ពុជា អាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជា មានជិត១លាននាក់ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២នាក់ កើនឡើង៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លោកថោង ខុនបានបន្តថា ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មានមកពីថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។

លោករដ្ឋមន្ត្រីបន្តថា “យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ចាប់ពី១.៥លាននាក់ទៅ២លាននាក់”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here