ប្រទេសថៃកំណត់គោលដៅចំណូលទេសចរណ៍ចំនួន១១ពាន់លានដុល្លារនៅក្នុងឆមាសទី២

ដោយ: លាងហួរ

បាងកក:រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនគ្រោងបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន៤០០ពាន់លានបាត(១១ពាន់លានដុល្លារ) ក្នុងឆមាសទីពីរនៃឆ្នាំនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា ចំនួនភ្ញៀវទេសចរណ៍មកកាន់ប្រទេសថៃ បានស្ទុះងើបឡើងវិញក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ដោយមានភ្ញៀវទេសចរជាង៤លាននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលថៃ មានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យបានចំនួន១០លាននាក់នៅឆ្នាំនេះ។

រហូតមកដល់ពេលនេះ ភ្ញៀវបរទេសភាគច្រើនមកពីម៉ាឡេស៊ី ឥណ្ឌា និងសិង្ហបុរី ទទួលបានប្រាក់ចំណូល១៧៦ពាន់លានបាត(៤,៩៣ពាន់លានដុល្លារ) នេះបើយោងតាមរដ្ឋាភិបាល។

លោកស្រីRachada បាននិយាយដោយដកស្រង់ទិន្នន័យរបស់ក្រសួ​ងពាណិជ្ជកម្មថា ការត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ បានធ្វើឱ្យមានការចុះបញ្ជីអាជីវកម្ម ទាក់ទងនឹងទេសចរណ៍ថ្មីចំនួន៥៤៩ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ កើនឡើង១៦៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

រដ្ឋាភិបាលថៃបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងបន្តទិដ្ឋាការទេសចរណ៍ ដ៏ពេញនិយមបំផុតមួយពី១៥ថ្ងៃ ទៅ៣០ថ្ងៃ ដោយចាប់ផ្តើមក្នុងខែតុលា ដើម្បីជំរុញវិស័យនេះបន្ថែមទៀត។

កាលពីឆ្នាំ២០២១ ការមកដល់របស់ជនបរទេសបានធ្លាក់ចុះមកត្រឹមតែ៤២៨.០០០នាក់ប៉ុណ្ណោះ ដោយសារតែជំងឺរាតត្បាត បើធៀបនឹងកំណត់ត្រានៃការមកដល់ជិត៤០លាននាក់ក្នុងឆ្នាំ ២០១៩នៅពេលដែលវិស័យទេសចរណ៍មាន១២ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here