ដោយគង់ ម៉ាលីនណា
ភ្នំពេញៈ ការរកប្រាក់បានច្រើន តែចាយវាយដោយមិនមានផែនការច្បាស់លាស់ លោកអ្នកអាចមិនសូវសល់សាច់ប្រាក់បំរ៉ុងនោះទេ លើកលែងតែអ្នកជាកូនមហាសេដ្ឋីដែលមានប្រាក់ចាយមិនអស់រួចទៅហើយ។
គេហទំព័រCambodiafinancialtimes.com និងFacebook Page ឈ្មោះCambodia Financial Times ដែលបាននិងកំពុងឈានមុខគេលើការផ្សព្វផ្សាយព៌តមានទាក់ទងនឹងវិស័យហិរញ្ញវត្ថុ សូមលើកយកចំណេះដឹងមួយចំនួន ដែលគួរសិក្សាស្វែងយល់ និងបានជាផលប្រយោជន៍ចំពោះមុខ។
ចំណេះដឹងដែលអ្នកត្រូវមានអំពីសាច់ប្រាក់រួមមានដូចជា
១ ចេះគណនាសំណងប្រាក់កំចី៖ អត្រាការប្រាក់ ចំនួនការប្រាក់ត្រូវបង់ ចំនួនប្រាក់ត្រូវបង់តាមដំណាក់កាល។
២ ចេះគណនារកភាគរយ
៣ យល់ដឹងពីអត្រាការប្រាក់ផ្គួប (ការប្រាក់ លើការប្រាក់)
៤ យល់ដឹងពីតម្លៃពិតរបស់ប្រាក់ក្នុងជីវិតរស់នៅ។ 1 ដុល្លារថ្ងៃនេះ មានតម្លៃជាង 1ដុល្លារថ្ងៃស្អែក។ ពេលវេលាធ្វើឲ្យប្រាក់បង្កើតប្រាក់បាន។
និងទី៥ ចេះគណនាចំណូលចំណាយ និងតម្លៃទ្រព្យសម្បត្តិសុទ្ធ (កាត់ចំណាយរួច)៕