តើ​អ្នក​គួរ​មានចំណេះដឹង​អ្វីខ្លះ​អំពី​រឿង​ប្រាក់កាស?

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ការរក​ប្រាក់​បាន​ច្រើន តែ​ចាយវាយ​ដោយ​មិនមាន​ផែនការ​ច្បាស់លាស់ លោកអ្នក​អាច​មិនសូវ​សល់​សាច់ប្រាក់​បំ​រ៉ុង​នោះទេ លើកលែងតែ​អ្នកជា​កូនមហា​សេដ្ឋី​ដែលមាន​ប្រាក់​ចាយ​មិន​អស់​រួចទៅហើយ។

គេហទំព័រ Cambodiafinancialtimes.com និង Facebook Page ឈ្មោះ Cambodia Financial Times ដែល​បាននិងកំពុង​ឈានមុខ​គេ​លើ​ការផ្សព្វផ្សាយ​ព៌​ត​មាន​ទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ សូម​លើកយក​ចំណេះដឹង​មួយចំនួន ដែល​គួរ​សិក្សា​ស្វែងយល់ និង​បានជា​ផលប្រយោជន៍​ចំពោះមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណេះដឹង​ដែល​អ្នក​ត្រូវមាន​អំពី​សាច់ប្រាក់​រួមមាន ដូចជា៖

១) ចេះ​គណនា​សំណង​ប្រាក់កំចី៖ អត្រា​ការប្រាក់ ចំនួន​ការប្រាក់​ត្រូវ​បង់ ចំនួន​ប្រាក់​ត្រូវ​បង់​តាម​ដំណាក់កាល។

២) ចេះ​គណនា​រក​ភាគរយ

៣) យល់ដឹង​ពី​អត្រា​ការប្រាក់​ផ្គួប (ការប្រាក់ លើ​ការប្រាក់)

៤) យល់ដឹង​ពី​តម្លៃពិត​របស់​ប្រាក់​ក្នុង​ជីវិត​រស់នៅ។ 1 ដុល្លារ​ថ្ងៃនេះ មានតម្លៃ​ជាង 1ដុល្លារ​ថ្ងៃស្អែក។ ពេលវេលា​ធ្វើ​ឲ្យ​ប្រាក់​បង្កើត​ប្រា​ក់បាន។

និង​ទី៥ ចេះ​គណនា​ចំណូល​ចំណាយ និង​តម្លៃ​ទ្រព្យសម្បត្តិ​សុទ្ធ (កាត់​ចំណាយ​រួច) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here