ចំណេះដឹង! តើ​អ្វី​ជា​ប្រាក់​បម្រុង​កាតព្វកិច្ច?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ មានចំណេះដឹងសំខាន់ៗរាប់មិនអស់ ទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ​ឬ​សង្គម ដែលមាន​សារៈសំខាន់ ហើយ​គួរតែមាន​ការសិក្សា​ស្វែងយល់​ទាំងអស់គ្នា។

គេហទំព័រ Cambodiafinancialtimes.com និង Facebook Page ឈ្មោះ Cambodia Financial Times សូម​លើកយក​ចំណេះដឹង​ថ្មី​មួយ​ពាក់​ព័​ន្ឋ​នឹង​ប្រាក់​បម្រុង​កាតព្វកិច្ច។

តើ​អ្វី​ទៅជា​ប្រា​ក់បំ​រ៉ុង​កាតព្វកិច្ច  ចម្លើយ វា​ជា​ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​មួយ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ប្រើ ដើម្បី​គ្រប់គ្រង​ល្បឿន​កំណើន​ឥណទាន ។ បច្ចុប្បន្ន អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច សម្រាប់​រូបិយប័ណ្ណ​បរទេស (ជាពិសេស ប្រាក់​ដុល្លារ​អាមេរិក) និង​រូបិយវត្ថុ​ជាតិ ត្រូវ​បានកំណត់​ផ្សេងគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច សម្រាប់​រូបិយ​បណ្ណ​បរទេស និង​រូបិយវត្ថុ​ជាតិ ត្រូវបាន​កំណត់​ក្នុង​អត្រា១២,៥% និង ៨% រៀង​គ្នា ។

ចំពោះ​ប្រាក់​បម្រុង​កាតព្វកិច្ច ជា​រូបិយប័ណ្ណ​បរទេស​ចំនួន១២,៥% ក្នុងនោះ៤,៥% ត្រូវ​បានផ្តល់​ការប្រាក់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង៨%បន្ថែមទៀត មិនត្រូវ​បានផ្តល់​ការប្រាក់​ទេ ។ ចំពោះ​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រៀល ក៏​មិនត្រូវ​បានផ្តល់​ការប្រាក់​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here