NBC បង្ហាញពីសក្តានុពលនៃគំរោងធានាឥណទានក្នុងការលើកស្ទួយបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ SME

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានរៀបចំសិក្ខាសាលា ស្ដីពី “សក្ដានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”(SME)”។

សិក្ខាសាលានេះ ប្រារពឡើងក្រោមអធិបតីភាព លោកជំទាវជា សេរីឧបនការីទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ជំរុញការប្រើប្រាស់គម្រោងធានាឥណទាន ដើម្បីលើកស្ទួយការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូចនិងមធ្យម និងចែករំលែកចំណេះដឹង អំពីការរីកចម្រើន នៃការផ្ដល់ឥណទានរបស់គ្រឹះស្ថានធនាគារ តាមរយៈការធានាឥណទាន និងបទពិសោធន៍របស់សហគ្រិន ដែលទទួលបានឥណទានដែលមានការធានា។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងសុន្ទរកថាគន្លឹះអំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករក្នុងវិស័យធនាគារ និងមានតួនាទីសំខាន់ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារឥណទាននៅកម្ពុជា។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា “ដោយយល់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គរបស់ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការទទួលបានឥណទាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំយន្តការធានាឥណទានដល់ SMEs ដែលខ្វះលទ្ធភាពទទួលបានឥណទាន ដោយខ្លួនឯង។

លោកជំទាវបន្តថា ការផ្តល់ការធានាតាមរយៈ CGCC ជាដំណោះស្រាយដ៏ល្អ សម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមែនបានន័យថា SMEs អាចជិះសេះលែងដៃទេ។ ប៉ុន្តែ SMEs ត្រូវពង្រឹងសមត្ថភាព ដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជា ការទាញយកផលប្រយោជន៍ ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here