ក្រុមហ៊ុនផ្គត់ផ្គង់ Apple Foxconn គ្រោងបោះទុនវិនិយោគ៣០០លានដុល្លារបន្ថែមនៅប្រទេសវៀតណាម

ដោយ: លាងហួរ

ហាណូយ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយនៅថ្ងៃសៅរ៍ ទី២០ ខែសីហា ថាក្រុមហ៊ុន Apple Supplier Foxconn បានចុះMOU លើចំនួន៣០០លានដុល្លារ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម Kinh Bac City ដើម្បីពង្រីករោងចក្ររបស់ខ្លួន នៅភាគខាងជើងនៃប្រទេស ដើម្បីធ្វើពិពិធកម្ម និងជំរុញការផលិត។

កាសែត Tuoi Tre បានចុះផ្សាយថា រោងចក្រថ្មីរបស់ក្រុមហ៊ុនតៃវ៉ាន់ ស្ថិតនៅលើដីទំហំ ៥០,៥ហិកតា ក្នុងខេត្ត Bac Giang នឹងបង្កើតការងារក្នុងស្រុកចំនួន៣ម៉ឺននាក់។

ក្រុមហ៊ុន Foxconn រឺហៅជាផ្លូវការថា Hon Hai Precision Industry Co និង Kinh Bac City មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសុំធ្វើអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍មួយ នៅសប្តាហ៍នេះដែលបានបង្ហាញថា Foxconn បានចាប់ផ្តើមសាកល្បងការផលិតនាឡិកា Apple នៅភាគខាងជើងប្រទេសវៀតណាម។

ក្រុមហ៊ុន Foxconn ដែលមានទីតាំងនៅក្នុងខេត្តBac Giang អស់រយៈពេល១៥ឆ្នាំ បានផ្លាស់ប្តូរផ្នែកនៃទីតាំងផលិតកម្ម iPad និង AirPods របស់ខ្លួនទៅកាន់សួនឧស្សាហកម្ម Quang Chau ក្នុងខេត្តBac Giang នេះបើយោងតាមការចុះផ្សាយរបស់កាសែតTuoi Tre។

រដ្ឋាភិបាលវៀតណាមបាននិយាយថា ក្រុមហ៊ុន Foxconn បានវិនិយោគចំនួន១,៥ពាន់លានដុល្លាររួចហើយ ក្នុងប្រទេសរបស់ខ្លួនកាលពីឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here