ក្រុមហ៊ុនអាកាសចរណ៍ANA Airlineមិនទាន់មានគម្រោងបើកជើង ហោះហើរត្រង់មកកម្ពុជាឆាប់ៗនៅឡើយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនANA Airlineមិនទាន់មានគំរោងហោះហើរត្រង់ មកកាន់កម្ពុជាឡើងវិញនៅឡើយទេ។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម កាលពីម្សិលម៉ិញនេះថា ជប៉ុនមិនទាន់មានគំរោងហោះមកកម្ពុជានៅឡើយទេ ដោយខាងក្រុមហ៊ុននេះបានបញ្ជាក់ប្រាប់យើងថា ក្រុមហ៊ុននេះមិនមានគំរោងហោះ មកកម្ពុជានៅឆ្នាំនេះទេ។

លោកបន្តថា “ប្រសិនជាស្ថានភាពផ្លាស់ប្តូរ ហើយមានភ្ញៀវទេសចរ​ណ៍មកលេងកម្ពុជាច្រើន អ្វីៗអាចផ្លាស់ប្តូរឬយ៉ាងណា យើងមិនអាចបញ្ជាក់បាននៅឡើយទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនANA Airlineបានផ្អាកជើងហោះហើរមកកម្ពុជា នៅពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លាកាលពីដើមឆ្នាំ​២០២០កន្លងមកនេះ។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ធ្លាប់បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា ជប៉ុនបានផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត ដោយវិនិយោគិនជប៉ុនបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់វិនិយោគរយៈពេលវែងនៅកម្ពុជា តាមរយៈការសាងសង់ខុនដូ សណ្ឋាគារ ទីលានវាយកូនហ្គោល រោងចក្រ សហគ្រាស មន្ទីរពេទ្យ ពិសេសការភ្ជាប់ជើងហោះហើរត្រង់ របស់អាកាសចរណ៍ANA Airline៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here