ទេសាភិបាលរង៖ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​កម្រិត​ប​រិ​យា​ប័ន្ន​ហិរញ្ញវត្ថុ

ដោយ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សំដៅ​ដល់​ចំណេះដឹង​និង​ជំនាញ​គ្រប់គ្រង ក្នុងការ​ចាត់ចែង​និង​ការធ្វើផែនការ​ហិរញ្ញវត្ថុ​ឱ្យបាន​ត្រឹមត្រូវ​និង​ឆ្លាត​វៃ ដែលជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន។

លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី “ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា” បាន​ឲ្យ​ដឹង​បន្តទៀតថា ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ គឺជា​ការចេះ​គិតគូរ​អំពី​ចំណូល​ចំណាយ ព្រមទាំង​ចេះ​ធ្វើ​ផែនការ​ចំណាយ សមស្រប​ទៅនឹង​ចំណូល​របស់ខ្លួន។

លោកស្រី​ពន្យល់​បន្ថែមថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​កម្រិត​ប​រិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដោយ​ជំរុញ​ឱ្យ​ប្រជាជន​អាច​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បាន​កាន់តែច្រើន។ ប៉ុន្ដែ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ក៏​ត្រូវមាន​កាតព្វកិច្ច​ផ្ដល់​សេវា​ហិរញ្ញវត្ថុ ប្រកបដោយ​ការទទួលខុសត្រូវ និង​តម្លាភាព ព្រមទាំង​ធានាថា​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ត្រូវបាន​ការពារ​យ៉ាង​ត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក៏​នឹង​ជួយ​ជំរុញឱ្យមាន​ស្ថិរភាព​ហិរញ្ញវត្ថុ តាមរយៈ​ការពង្រឹង​វិន័យ​ទីផ្សារ​ផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here